ព័ត៌មានអន្ដរជាតិ
ថៃ ជួបព្យុះ វាយប្រហារ៣៥ខេត្ត ខណៈ បាងកក នឹងរងឥទ្ធិពលខ្លាំងជាងគេ
នាយកដ្ឋានឧតុនិយមថៃ (TMD) បានចេញការព្រមានអំពីព្យុះ សម្រាប់ខេត្តចំនួន៣៥ ខណៈទីក្រុងបាងកករំពឹងថា នឹងទទួលរងឥទ្ធិពលធ្ងន់ធ្ងរជាងគេ។
ស្របពេលជាមួយគ្នានោះ TMD បានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នខ្ពស់ ព្រោះភ្លៀងធ្លាក់ខ្លាំង អាចនឹងបង្កជាទឹកជំនន់ភ្លាមៗ។

តាមការព្យាករណ៍ ប្រព័ន្ធសម្ពាធខ្ពស់ឬម៉ាស់ខ្យល់ត្រជាក់ពីប្រទេសចិន នឹងចូលមកដល់តំបន់ភាគឦសានប្រទេសថៃ និងសមុទ្រចិនខាងត្បូង ដែលបណ្តាលឲ្យមានខ្យល់មូសុងបោកបក់លើឈូងសមុទ្រថៃ និងតំបន់ភាគខាងត្បូង ចាប់ពីថ្ងៃទី១២ខែតុលាទៅ។
គំរូអាកាសធាតុនេះ នឹងបណ្តាលឲ្យមានព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញផងដែរ។
ប្រជាពលរដ្ឋនៅតំបន់ទាំងនេះ ត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ពីភ្លៀងធ្លាក់ខ្លាំង និងភ្លៀងធ្លាក់រាយប៉ាយ ដែលអាចនាំឲ្យជន់លិច និងទឹកហូរភ្លាមៗ ជាពិសេសនៅតំបន់ភ្នំក្បែរផ្លូវទឹក និងតំបន់ទំនាប។
អ្នកចេញទូកចូលសមុទ្រ ក៏ត្រូវបានព្រមានផងដែរ ខណៈសមុទ្រ Andaman និងឈូងសមុទ្រថៃ ត្រូវបានគេរំពឹងថា នឹងមានរលកកម្ពស់ប្រហែល១ម៉ែត្រ ឬឈានដល់លើសពី ២ម៉ែត្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ព្យុះ Khanun សម្លាប់មនុស្សនៅជប៉ុន រួចបន្តទៅវាយប្រហារ កោះតៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


