ព័ត៌មានជាតិ
អ្នកលក់កាហ្វេតាមម៉ូតូមានកំណើន ខណៈហាង ធំៗមួយចំនួនថយទីផ្សារនិងបិទទ្វារ
អ្នកប្រកបមុខរបរលក់កាហ្វេតាមម៉ូតូមានកំណើនរីកដុះដាលជាច្រើននៅរាជធានីភ្នំពេញ ខណៈគេកត់សម្គាល់ឃើញថា មានហាងកាហ្វេធំៗមួយចំនួនបានបាត់បង់ទីផ្សារ និងបិទទ្វារ ជាដើម។
លោក ជុំ សារាជ្យ ជាអ្នកលក់កាហ្វេតាមម៉ូតូ នៅក្បែរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបរាប់ថា លោកបាននឹក ឃើញគំនិតលក់កាហ្វេតាមម៉ូតូនេះ តាំងពី ២ឆ្នាំមុនមកម្លេះ ប៉ុន្តែទើបតែចាប់ផ្តើមនាពេលនេះ។

ជាបុគ្គលិក Part time នៅក្រុមហ៊ុនសេវាកម្មមួយ លោក សារាជ្យ បានប្រាប់កម្ពុជាថ្មីថា «ខ្ញុំធ្វើការនៅក្រុមហ៊ុនមួយ ពេលរសៀល តែពេលព្រឹកទំនេរ ក៏នឹកឃើញចាប់មុខរបរលក់កាហ្វេតាមម៉ូតូនេះ ដើម្បីបន្ថែមចំណូលប្រចាំថ្ងៃពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចំណែកថ្ងៃ សៅរ៍ និងអាទិត្យ អាចលក់បានពេញមួយថ្ងៃ»។
លោក សារាជ្យ បានឱ្យដឹងថា ការលក់នេះជាមធ្យមបានប្រមាណ ៤០ កែវ ក្នុងមួយថ្ងៃ ដោយទទួលបានចំណូលពី ១២ម៉ឺន ទៅ ១៥ម៉ឺនរៀល។ បើតាមលោក រាជ្យ ក្នុងមួយកែវ លោកលក់ ៣ពាន់រៀល។
ដូចគ្នានេះដែរ លោក ជីម វ៉េងសៀង អ្នកលក់កាហ្វេតាមម៉ូតូម្នាក់ទៀត នៅក្បែរវិទ្យាល័យបាក់ទូ លើកឡើងថា សម្រាប់ មុខរបរនេះ លោកទើបតែចាប់ផ្ដើមលក់បានប្រហែលជាង ១ខែ ដ្បិតលោក វ៉េងសៀង ធ្លាប់លក់កាហ្វេនៅផ្ទះអស់រយៈ ពេលជាង ៣ឆ្នាំមកហើយ។

លោក ជីម វ៉េងសៀង បានរៀបរាប់បន្តថា នៅក្នុងមួយថ្ងៃជាមធ្យមលក់បានប្រមាណជាង ៥០កែវ ដែលទទួលបាន ចំណូលចន្លេះពី ១៥ម៉ឺន ទៅ ២០ម៉ឺនរៀល នៅក្នុងមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ លោក ជីម វ៉េងសៀង មានទទួល បង្រៀនឆុងកាហ្វេ និងលក់សម្ភារៈសម្រាប់កាហ្វេផងដែរ។
លោក ជា វុទ្ធី អ្នកចូលចិត្តទទួលទានកាហ្វេមួយរូប បានកត់សម្គាល់ឃើញថា មុខរបរលក់កាហ្វេតាមម៉ូតូនេះ រីកដុះដាល ខ្លាំង។ លោក វុទ្ធី បានលើកឡើងថា កាហ្វេតាមម៉ូតូបច្ចុប្បន្នមាន អនាម័យ តម្លៃសមរម្យ និងមានរសជាតិឆ្ងាញ់ មិន ចាញ់កាហ្វេប្រេននោះទេ ជាពិសេសចំណេញពាក់កណ្តាលបើធៀបនឹងកាហ្វេតាមហាង។
កាហ្វេតាមម៉ូតូ មានតម្លៃចន្លោះពី ៣ ពាន់រៀល ទៅ ៥ពាន់រៀល ទៅតាមការម៉ង់របស់អតិថិជន។ ការលក់កាហ្វេតាម ម៉ូតូនេះ បាននិងកំពុងក្តោបបានទីផ្សារចំពោះអ្នកមានចំណូលតិច និងមធ្យម។ ដោយឡែកអ្នកមានចំណូលខ្ពស់មួយ ចំនួន ក៏បានងាកមកចាប់អារម្មណ៍រសជាតិកាហ្វេតាមចិញ្ចើមផ្លូវ ឬតាមម៉ូតូនេះដែរ ដោយសារបានកាត់បន្ថយការ ចំណាយ ខណៈស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នមិនសូវល្អប្រសើរ។
ដោយឡែករាជរដ្ឋាភិបាល ក៏បាននិងកំពុងជំរុញលើកកម្ពស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ វិស័យមីក្រូធុនតូច និង មធ្យម បានរួមចំណែកក្នុងចរន្តសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍដូច កម្ពុជាជាដើម៕
អត្ថបទ៖ ផល ធារិត

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


