Connect with us

សុខភាព

កាហ្វេ​ការពារ​ជំងឺ​គ្រប់​ប្រភេទ តើ​គួរ​ផឹក​ប៉ុន្មាន​ក្នុង​មួយថ្ងៃ?

បានផុស

នៅ

កាហ្វេគឺជាកម្លាំងប្រចាំថ្ងៃដែលមិនអាចខ្វះបានរបស់មនុស្សរាប់លាននាក់ជុំវិញពិភពលោក។ វាមិនត្រឹមតែជាប្រភពថាមពលដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍សុខភាពជាច្រើន ដែលបញ្ជាក់ដោយការស្រាវជ្រាវវិទ្យាសាស្ត្រ។

អត្ថប្រយោជន៍សុខភាពនៃការផឹកកាហ្វេ

យោងទៅតាម Hopkins Medicine ប្រសិនបើអ្នកផឹកកាហ្វេក្នុងបរិមាណមធ្យម អ្នកអាចទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

រស់នៅបានយូរ​ ការសិក្សាថ្មីៗបានរកឃើញថា អ្នកដែលផឹកកាហ្វេជាប្រចាំ មានហានិភ័យទាបនៃការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោមជាងអ្នកមិនផឹកកាហ្វេ។

កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ការសិក្សាជាច្រើនបានរកឃើញថា អ្នកដែលផឹកកាហ្វេជាប្រចាំ មានហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ទាបជាងអ្នកដែលមិនផឹកកាហ្វេ។ មូលហេតុគឺដោយសារតែជាតិកាហ្វេអ៊ីន (សារធាតុសកម្មសំខាន់នៅក្នុងកាហ្វេ) អាចកាត់បន្ថយភាពប្រែប្រួលអាំងស៊ុយលីន។ នេះមានន័យថាកោសិកានឹងមិនស្រូបយកជាតិស្ករច្រើនពីឈាម បន្ទាប់ពីយើងញ៉ាំ / ផឹក។

ការពារជំងឺខ្សោយបេះដូង ការ​ផឹក​កាហ្វេ​ជា​រៀង​រាល់​ថ្ងៃ​ក៏​អាច​ការពារ​ជំងឺ​ខ្សោយ​បេះដូង​បាន​ដែរ។ នេះគឺជាស្ថានភាពដែលកើតឡើងនៅពេលដែលមុខងារបូមរបស់បេះដូងចុះខ្សោយ។

ការពារជំងឺផាកឃីនសុន ជាតិកាហ្វេអ៊ីនមិនត្រឹមតែជួយកាត់បន្ថយហានិភ័យនៃជំងឺផាកឃីនសុនប៉ុណ្ណោះទេ ថែមទាំងអាចជួយអ្នកដែលមានជំងឺនេះគ្រប់គ្រងសកម្មភាពរបស់ពួកគេបានប្រសើរជាងមុន។

ការពារថ្លើម ទាំងកាហ្វេធម្មតា និងគ្មានជាតិកាហ្វេអ៊ីន មានឥទ្ធិពលការពារថ្លើម។ ការស្រាវជ្រាវបង្ហាញថា អ្នកដែលផឹកកាហ្វេជាប្រចាំ មានកម្រិតអង់ស៊ីមថ្លើមដែលមានសុខភាពល្អជាងអ្នកដែលមិនផឹកកាហ្វេ។ អង់ស៊ីមថ្លើមជួយឲ្យថ្លើមសំយោគ និងបំប្លែងសារធាតុចិញ្ចឹមដូចជា lipid កាបូអ៊ីដ្រាត ប្រូតេអ៊ីន។

ការការពារជំងឺមហារីក​ កាហ្វេអាចកាត់បន្ថយការបំបែកនៃ DNA នៅក្នុងកោសិកា។ ប្រសិនបើកោសិកាមិនអាចជួសជុលខ្លួនឯងបានទេ នេះអាចនាំទៅដល់ការបង្កើតដុំសាច់ និងមហារីក។ ការសិក្សាមួយចំនួនបង្ហាញថា ការផឹកកាហ្វេជាប្រចាំអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើម និងមហារីកពោះវៀនធំ។

ពង្រឹងមុខងារខួរក្បាល ជាតិកាហ្វេអ៊ីនបង្កើនសារធាតុ serotonin និង acetylcholine រំញោច និងជួយរក្សាលំនឹងរបាំងឈាម-ខួរក្បាល។ របាំងឈាម-ខួរក្បាល គឺជាស្រទាប់កោសិកាដែលគ្របដណ្ដប់លើសរសៃឈាមក្នុងខួរក្បាល ដែលគ្រប់គ្រងការបញ្ចូលម៉ូលេគុលពីឈាមទៅក្នុងខួរក្បាល។

លើសពីនេះ សារធាតុ polyphenols នៅក្នុងកាហ្វេក៏អាចការពារការខូចខាតជាលិកាដែលបណ្តាលមកពីរ៉ាឌីកាល់សេរី និងការពារការស្ទះសរសៃឈាមខួរក្បាល។

ការផឹកកាហ្វេជាទៀងទាត់ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង (ជំងឺបាត់បង់ការចងចាំ), កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល, អ្នក​ដែល​មាន​ទម្លាប់​ផឹក​កាហ្វេ​ជា​រៀង​រាល់​ថ្ងៃ មាន​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ទាប​ជាង​អ្នក​ដែល​មិន​មាន​ទម្លាប់​នេះ។

តើអ្នកគួរផឹកកាហ្វេប៉ុន្មានក្នុងមួយថ្ងៃ?

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានណែនាំថា សម្រាប់មនុស្សដែលមានសុខភាពល្អ បរិមាណជាតិកាហ្វេអ៊ីនអតិបរមាដែលអាចប្រើប្រាស់ប្រចាំថ្ងៃគឺ ៤០០mg (ស្មើនឹងកាហ្វេប្រហែល ៤ ពែង)។

ប្រសិនបើអ្នកទទួលទានលើសពីកម្រិតនៃជាតិកាហ្វេអ៊ីនខាងលើ អ្នកអាចជួបប្រទះនូវផលរំខានដូចជា គេងមិនលក់ ថប់បារម្ភ ពិបាកគេង ប្រកាច់ រាគ និងចង្វាក់បេះដូងលោតញាប់។ ចំពោះស្ត្រីមានផ្ទៃពោះ ឬបំបៅដោះកូន បរិមាណជាតិកាហ្វេអ៊ីនដែលទទួលទានក្នុងមួយថ្ងៃមិនគួរលើសពី ២០០mg។ ជាពិសេស ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពពីការផឹកកាហ្វេ បន្ថែមពីលើការផឹកក្នុងកម្រិតត្រឹមត្រូវ មនុស្សត្រូវគ្រប់គ្រងបរិមាណជាតិផ្អែមដែលពួកគេបន្ថែមទៅក្នុងពែងកាហ្វេនីមួយៗ។ ការបំពានជាតិផ្អែមមិនត្រឹមតែបាត់បង់ឥទ្ធិពលដ៏មានតម្លៃនៃកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើ ឲ្យអ្នកត្រូវអញ្ជើញជំងឺជាច្រើនចូលទៅក្នុងខ្លួនថែមទៀតផង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អាហារ ៤ ប្រភេទ ជួយស្តារសរសៃឈាមឲ្យមានសុខភាពល្អ មិនបាច់ប្រើថ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់​ សម្រុក​ដាំដុះ​ដំណាំ​ទុរេន បង្កើន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​​រាប់​រយ​ហិកតា

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកនាំពាក្យ ៖ ការផ្តល់សេវាដល់សមាជិក ប.ស.ស ល្អប្រសើរជាងមុនច្រើន

ព័ត៌មានជាតិ២៥ នាទីutes មុន

បណ្ដឹងព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងមុំបី ចូលដល់ដៃ ICJ ហើយ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ឧកញ៉ា ឡេង និមល អមប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ និងប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារជាតិខ្មែរ ទិសប្រាសាទព្រះវិហារ

ព័ត៌មានជាតិ១ ម៉ោង មុន

មួយករណីទៀតហើយ កសិករម្នាក់រងរបួសធ្ងន់ដោយសារផ្ទុះគ្រាប់មីនតោន

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ដាំបង្គោលជាប់របងសាលាសន្ធរម៉ុក ការពារកុំឲ្យរថយន្តចតលើផ្លូវថ្មើរជើង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ប្រាប់អ៊ីស្រាអែល កុំសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ឲ្យសោះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់​ឧទ្ធម្ភាគចក្រ​ស្លាប់​មនុស្ស ៧​នាក់ ក្នុង​រដ្ឋ Uttarakhand ប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ

Sokha Hotels

ព័ត៌មានពេញនិយម