ព័ត៌មានអន្ដរជាតិ
កាហ្វេនឹងបន្តឡើងថ្លៃរហូតដល់ពាក់កណ្ដាលឆ្នាំ ២០២៥ ដោយសារការផ្គត់ផ្គង់ខ្សោយ
ក្រុមហ៊ុនផលិតកាហ្វេនៅអឺរ៉ុបបានព្រមានថា តម្លៃកាហ្វេនឹងបន្តកើនឡើងរហូតដល់ពាក់កណ្តាលឆ្នាំ ២០២៥ ដោយសារកង្វះការផ្គត់ផ្គង់ពីប្រទេសដាំកាហ្វេសំខាន់ៗ ខណៈអ្នកផឹកកាហ្វេនៅប្លុកអឺរ៉ុបនឹងត្រូវបង្កើនការចំណាយរបស់ខ្លួន ក្រោយបទប្បញ្ញត្តិរឹតត្បឹតការនាំចូលកាហ្វេរបស់សហភាពអឺរ៉ុប ចូលជាធរមាននៅចុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ប្រធានក្រុមហ៊ុនផលិតកាហ្វេអ៊ីតាលី Luigi Lavazza SpA លោក Giuseppe Lavazza បាននិយាយថា ការព្យាករពីកង្វះខាតផលិតកម្មនៅវៀតណាម ដែលជាប្រទេសផលិតកាហ្វេប្រភេទ Robusta កំពូលរបស់ពិភពលោក កំពុងជំរុញឱ្យមានការកើនឡើងនៃតម្លៃកាហ្វេ»។
ទន្ទឹមនឹងនេះ ក្តីបារម្ភអំពីការប្រមូលផលមិនល្អនៅវៀតណាម ប្រេស៊ីល ក៏ដូចជាកូឡុំប៊ី ដែលជាប្រទេសផលិតកាហ្វេធំៗ ក៏ដូចជាការរំខានផ្លូវជញ្ជូននៅសមុទ្រក្រហម កំពុងបន្ថែមការភ័យខ្លាច។ កន្លងមក ក្រសួងកសិកម្មវៀតណាម បានព្រមានរួចហើយពីការថយចុះនៃទិន្នផលនៃកាហ្វេ ដោយសារតែគ្រោះរាំងស្ងួត និងធាតុអាកាសក្ដៅហួតហែង វាយប្រហារតំបន់ដាំកាហ្វេសំខាន់ៗ។
លោក Giuseppe Lavazza និយាយថា៖ «ខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេ ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។ តម្លៃកាហ្វេមិនធ្លាក់ចុះទេ ដោយវានឹងបន្តខ្ពស់ខ្លាំង»។

កាលពីថ្ងៃអង្គារ តម្លៃជួញដូរនាពេលអនាគតនៃកាហ្វេប្រភេទ Robusta បានកើនឡើងដល់តម្លៃខ្ពស់បំផុតថ្មីប្រមាណ ៤ ៦៦៧ ដុល្លារ/តោន។ នេះបើតាមទិន្នន័យពីពាណិញ្ជកម្ម ICE Futures Europe ដែលមានមូលដ្ឋាននៅទីក្រុង ឡុងដ៍។
គេមើលឃើញថា ទីផ្សារកាហ្វេបាននិងកំពុងកើនឡើងអស់រយៈពេលប្រហែល ១៨ ខែ មកហើយ ដោយសារតម្រូវការកើនឡើងជាលំដាប់។ តម្លៃកាហ្វេបានកើនឡើង ៥៨ ភាគរយកាលពីឆ្នាំ ២០២៣ ។
ការព្រួយបារម្ភពីតម្លៃកាហ្វេនេះ កាន់តែយ៉ាប់យឺននៅក្នុងបណ្ដាប្រទេសនៃសមាជិកអឺរ៉ុប ដែលនាំចូលកាហ្វេ។ នៅចុងឆ្នាំនេះ បទប្បញ្ញត្តិស្តីពីការកាប់បំផ្លាញព្រៃឈើនៅអឺរ៉ុប ឬ EUDR នឹងហាមឃាត់ការលក់ផលិតផលដូចជាកាហ្វេចាប់ពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ ប្រសិនបើក្រុមហ៊ុននាំចូលមិនអាចបង្ហាញភាពស្អាតស្អំថា ផលិតផលរបស់ខ្លួនមិនពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ។ ច្បាប់នេះ រំពឹងថានឹងប៉ះពាល់ដល់ការនាំចេញកាហ្វេរបស់វៀតណាមផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


