ព័ត៌មានអន្ដរជាតិ
ចិនថា មន្ទីរបញ្ចកោណអាមេរិកបំភ្លៃការពិតរឿងក្បាលគ្រាប់នុយក្លេអ៊ែរ
ក្រសួងការបរទេសអាមេរិកបាននិយាយនៅថ្ងៃសុក្រ ទី២០ ខែតុលា ថា របាយការណ៍របស់មន្ទីរបញ្ចកោណអាមេរិកដែលនិយាយថា ប្រទេសចិនប្រហែលជាមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង ១,០០០គ្រាប់ នៅឆ្នាំ២០៣០ គឺជាការបំភ្លៃការពិត ខណៈប្រទេសចិនពុំមានចេតនាចូលរួមក្នុងការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរនោះទេ។

អ្នកនាំពាក្យក្រសួងលោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានថា របាយការណ៍របស់សហរដ្ឋអាមេរិក ក៏ដូចជារបាយការណ៍ស្រដៀងគ្នានេះ ជារបាយការណ៍ពោរពេញទៅដោយការរើសអើង និងញុះញង់ពិភពលោកឱ្យគិតអវិជ្ជមានលើចិន។
មន្ទីរបញ្ចកោណបាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ៥០០គ្រាប់ នៅក្នុងឃ្លាំងអាវុធ គិតត្រឹមខែឧសភា ហើយវាអាចកើនឡើងលើស ១ពាន់គ្រាប់ ក្នុងរយៈពេល ៧ឆ្នាំខាងមុខ។ ក្នុងរបាយការណ៍បន្ថែមថា កងទ័ពជើងទឹករបស់ចិនមាននាវាចម្បាំង និងនាវាមុជទឹកជាង ៣៧០គ្រឿង កើនឡើងពីចំនួន ៣៤០គ្រឿង បើធៀបកាលពីឆ្នាំមុន។

ក្រោយពេលរបាយការណ៍នេះផ្សព្វផ្សាយជាសាធារណៈ ចិន ហាក់មិនទទួលស្គាល់នោះទេ ដោយលោកស្រី Mao Ning បានលើកឡើងថា ចិនប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្រ្តនុយក្លេអ៊ែរដើម្បីការពារខ្លួន និងតែងតែរក្សាកងកម្លាំងនុយក្លេអ៊ែ នៅកម្រិតទាបបំផុតដែលជាតម្រូវការរបស់សុខជាតិ ហើយចិនមិនមានចេតនាក្នុងការចូលរួមក្នុងការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរជាមួយប្រទេសណាមួយឡើយ។
លោកស្រី Mao បាននិយាយថា “ដរាបណាប្រទេសណាមួយមិនប្រើប្រាស់ ឬគម្រាមប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសចិន វានឹងមិនត្រូវបានគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់ចិនឡើយ”។
កន្លងមក មន្ទីរបញ្ចកោណ ធ្លាប់បានលើកឡើងពីការព្រមានពីការកើនឡើងនៃអាវុធរបស់ចិន ដោយបានគូសបញ្ជាក់ពីចេតនារបស់ប្រទេសនេះក្នុងការពង្រីកការអភិវឌ្ឍន៍ក្បាលគ្រាប់របស់ខ្លួន។ នៅក្នុងរបាយការណ៍កាលពីខែវិច្ឆិកា ឆ្នាំមុន ចិនបាននិយាយថា ខ្លួនទំនងជាមានស្តុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១,៥០០គ្រាប់ នៅឆ្នាំ២០៣៥៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ ន័រវែស សុខចិត្តបង់ប្រាក់ឱ្យជនភៀសខ្លួនអ៊ុយក្រែនចេញពីប្រទេសរបស់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


