Connect with us

ព័ត៌មានជាតិ

​ទឹកជំនន់ស្ទឹងព្រែកត្នោតស្រកផុតអស់ហើយ​ ក្រោយវាយប្រហារផ្ទះជាង ២ ពាន់ខ្នង

បានផុស

នៅ

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅរសៀលថ្ងៃទី ​២៤ ខែ​តុលា​នេះថា ​ជំនន់ទឹកស្ទឹងព្រែកត្នោតបានស្រកផុតអស់ហើយ បន្ទាប់ពីជន់លិចផ្ទះប្រ​ជាពលរដ្ឋ​ជាង ២ ពាន់ខ្នង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទឹកស្ទឹងព្រែកត្នោតបានជន់ឡើង​បណ្ដាលឱ្យលិចផ្ទះប្រជាពលរដ្ឋ​ចំនួន ២ ០៧៥ គ្រួសារនៅតាម​សណ្ដស្ទឹង​ស្ថិតក្នុងសង្កាត់ចំនួន ១០ នៅខណ្ឌដង្កោរងការលិចលង់។

សង្កាត់ទាំង១០របស់ខណ្ឌដង្កោដែលបានទទួលរងការលិចលង់នេះ រួមមានសង្កាត់ គងនយ សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ព្រៃស សង្កាត់ដង្កោ សង្កាត់ក្រាំងពង្រ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឺស សង្កាត់ស្ពានថ្ម​ និងសង្កាត់រលួស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម