សន្តិសុខសង្គម
ពលរដ្ឋកើតក្តីបារម្ភពីបញ្ហាទឹកស្អុយហូរចូលស្ទឹងព្រែកត្នោត ខណៈអាជ្ញាធរអះអាងថា ហូរចេញពីភ្នំពេញ
ប្រជាពលរដ្ឋ និងអាជីវករលក់ដូរចំណីអាហារតាមមាត់ស្ទឹងព្រែកត្នោត នៅត្រង់ចំណុចមាត់ស្ទឹង មុខផ្សារតាខ្មៅចាស់ ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងកើតក្ដីបារម្ភចំពោះបញ្ហាទឹកកង្វក់ជះក្លិនស្អុយដែលហូរចូលក្នុងស្ទឹង ធើ្វអោយទឹកប្រែពណ៌ទៅជាខ្មៅ ។

តាមការលើកឡើងពីលោក កុសល ជាពលរដ្ឋរស់នៅតំបន់នោះ និងប្រជាពលរដ្ឋម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះបានលើកឡើងដូចគ្នាថា ទឹកនេះពីដើមឡើយមិនមានក្លិនស្អុយដូច្នេះនោះទេ ហើយប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរចំណីអាហារនៅតាមមាត់ស្ទឹងតែងតែយកទឹកនេះប្រើប្រាស់ជាប្រចាំថ្ងៃ និងសម្បូរប្រជាពលរដ្ឋមកអង្គុយស្ទូចត្រីយកទៅហូបផងដែរ តែមួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលបូមទឹកឡើងមកប្រើប្រាស់បែរជាមានក្លិនស្អុយ ទើបនាំគ្នាឈប់បូមយកមកប្រើប្រាស់។

ប្រភពបន្ថែមទៀតថា ក្នុងមួយខែទឹកក្នុងស្ទឹងនេះមានក្លិនស្អុយ និងប្រែជាពណ៌ខ្មៅល្អក់ចាប់ពី ២ទៅ ៣ដងក្នុងមួយខែ ហើយទឹកនេះគាត់សន្និដ្ឋានថា អាចជាទឹកលូហូរចូល ដោយសារតែឃើញទឹកក្នុងស្ទឹងនេះប្រែជាពណ៌ខ្មៅមានក្លិនស្អុយ ហើយរយៈពេល៣ថ្ងៃ ទៅមួយសប្តាហ៍ ទើបទឹកក្នុងស្ទឹងនេះលែងមានពណ៌ខ្មៅ ប៉ុន្តែនៅមានក្លិនបន្តិចបន្តួច ហើយបើមើលក្បែរច្រាំងវិញភាគច្រើនឃើញសុទ្ធតែកូនត្រីតូចធំ អណ្ដែតពេញទឹក ដោយសារពុលជាមួយទឹកស្អុយនេះផងដែរ។

ជុំវិញករណីទឹកស្អុយហូរចូលក្នុងស្ទឹងព្រែកត្នោតនេះ លោក ឯក សំណាង ចៅសង្កាត់ដើមមៀន បានបញ្ជាក់ថា ករណីនេះមានប្រជាពលរដ្ឋរាយការណ៍ជូនលោករួចហើយ ហើយលោកក៏បានចុះពិនិត្យមើលភ្លាមៗ ជាមួយលោកអភិបាលក្រុងតាខ្មៅ ដើម្បីរកមូលហេតុដើមចម នៃប្រភពទឹកស្អុយខាងលើនេះ។ បើតាមលោកចៅសង្កាត់ ទឹកស្អុយនេះ គឺបានបង្ហូរចេញពីរាជធានីភ្នំពេញ ចូលមកកាន់ស្ទឹងនេះតែម្តង។ ចំណែកឯទឹកដែលប្រើប្រាស់ក្នុងក្រុងតាខ្មៅ មុនបង្ហូរចូលស្ទឹង គឺឆ្លងកាត់ការចម្រោះរួចទើបបង្ហូរចូលទៅក្នុងស្ទឹង។

លោកចៅសង្កាត់បន្ថែមថា ផលប៉ះពាល់ដែលមានទឹកស្អុយហូរចូលមកក្នុងទឹកស្ទឹងព្រែកត្នោតនេះ លោកបានរាយការណ៍ជូនលោកអភិបាលក្រុងតាខ្មៅ ដើម្បីអោយអាជ្ញាធរ រកដំណោះស្រាយក្នុងការបង្ហូរទឹកស្អុយចូលស្ទឹង ដែលធើ្វអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ រួមទាំងបរិស្ថានផងដែរ៕
អត្ថបទ៖ ម៉េង


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


