ព័ត៌មានជាតិ
សម្ដេចធិបតី ចាត់ទុកប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោត ជាប្រឡាយប្រវត្តិសាស្ត្រដែលចាយថវិកាខ្ទង់៤០០លានដុល្លារ
នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត កុំឱ្យជន់លិចរាជធានីភ្នំពេញ និងតំបន់ជាប់ស្ទឹងព្រែកត្នោត។ សម្ដេចធិបតី ចាត់ទុកថាប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោតនេះ ជាប្រឡាយប្រវត្តិសាស្ត្ររបស់កម្ពុជាដែលក្រាលបេតុង និងចាយថវិកាសរុបប្រមាណ៤០០លានដុល្លារ។

ដើម្បីដោះស្រាយការជន់លិចដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចេញកញ្ចប់ថវិកាប្រមាណ៤០០លានដុល្លារអាមេរិក កសាងប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងការជន់លិចនៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ ជាពិសេសទឹកដីខណ្ឌដង្ហោ និងតំបន់ខ្លះទៀតក្នុងខេត្តកណ្តាល កំពង់ស្ពឺ ជាប់នឹងស្ទឹងព្រែកត្នោត ដែលតែងរងការជន់លិចយ៉ាងធ្ងន់ធ្ងរដោយសារទឹកហូរធ្លាក់ពីជួរភ្នំឱរ៉ាល់ និងជួរភ្នំក្រវាញ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កញ្ចប់ថវិកាចំណាយលើការសាងសង់ប្រព័ន្ធធានាសាស្ត្ររំដោះទឹកពេលនេះ គឺមានទំហំធំ បើប្រៀបធៀបនឹងការចំណាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់។

គម្រោងប្រឡាយធំៗចំនួន៩ ដែលកំពុងតែអនុវត្តនាពេលបច្ចុប្បន្ន ដើម្បីដោះស្រាយការជន់លិចនេះ រួមមាន៖១) គម្រោងស្ទឹងតូច ជាគម្រោងបង្វែរទឹកមួយចំនួនធំចេញពីស្ទឹងព្រែកត្នោតចូលទន្លេបាទី។ ២) គម្រោងស្ទឹងក្រោមបាតី ជាគម្រោងបង្វែរទឹកមួយចំនួនចេញពីទន្លេបាទី ចូលទៅបឹងជើងលង ក្បែរព្រលានយន្តហោះថ្មី។ ៣) ប្រព័ន្ធប្រឡាយជើងឯង មានប្រឡាយ៥ខ្សែ មានមុខងាររំដោះទឹកផ្នែងខាងលិច និងខាងត្បូងរាជធានីភ្នំពេញ។ ៤) ប្រឡាយ៩៦ ដែលគម្រោងនេះមានមុខងាររំដោះទឹកផ្នែកខាងលើព្រលានយន្តហោះថ្មីផង នាំទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ម្តុំព្រែកហូរ ទទួលទឹកពីព្រែកកំពឹស និងរំលែកទឹកជំនន់មួយភាគធំចេញព្រែកហូរ និងភ្ជាប់បណ្តាញគមនាគមន៍។

ចំពោះគម្រោងទី៥) គឺព្រែកគង់ ជាគម្រោងនេះ មានមុខងាររំដោះទឹកភ្នែកខាងក្រោមព្រលានយន្តហោះថ្មីផង នាំទឹកចេញ ពីប្រឡាយ៩៦ ម្តុំស្អាងភ្នំ តំបន់ស្អាង តំបន់កោះខែល ហូរចូលទៅដល់ព្រែកអំបិល និងទៅវៀតណាម។ ៦) ព្រែកពាម សត្ថា មានមុខងារនាំទឹកចេញពីបឹងតាមោកចូលទៅទន្លេសាប ត្រង់ស្ពានពាមសត្ថាក្នុងស្រុកពញាឭ។៧) ប្រឡាយរលាំងជ្រៃ-ស្លាគូ គម្រោងនេះបង្វែរទឹកមួយផ្នែកចេញពីស្ទឹងព្រែកត្នោតដោះស្រាយក្នុងគោលដៅកាត់បន្ថយការជន់លិចរាជធានីភ្នំពេញ ផ្ទៃរងទឹកភ្លៀងស្របប្រឡាយ។ ជាពិសេសសង្គ្រោះផ្លូវជាតិលេខ៣ រហូតដល់ស្ទឹងស្លាគូ ព្រមទាំងអាចស្រោចស្រពប្រមាណ ៧,៥០០ហិកតា។
ដោយគម្រោងទី៨) គឺប្រឡាយ៥៩ និង៩០ គម្រោងនេះមានមុខងាររំដោះទឹកផ្នែកខាងលើព្រលានយន្តហោះថ្មី និងរំដោះទឹកមួយផ្នែកចេញពីផ្លូវជាតិលេខ២ និងគម្រោងទី៩) អូរខ្សាច់ ជាគម្រោងភ្ជាប់ពីរលាំងជ្រៃខាងជើង ទៅដល់បឹងតាមោកតាមរយៈអូរខ្សាច់ ដើម្បីបង្វែរទឹកមួយផ្នែកចេញពីស្ទឹងព្រែកត្នោតដោះស្រាយក្នុងគោលដៅកាត់បន្ថយការជន់លិចរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្ទៃរងទឹកភ្លៀងស្របប្រឡាយផង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោតជាប្រវត្តិសាស្ត្រនេះ មានមុខព្រួញធំ២ គឺទី១ រំដោះ និងពង្វាងការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានការកែលម្អ ស្ដារប្រឡាយ ដាក់លូបន្ថែម និងពង្រីកប្រឡាយ ជាដើម។ និងទី២ គឺបញ្ចៀសការរងការជន់លិចយ៉ាងធ្ងន់ធ្ងរនៅតាមដងស្ទឹងព្រែកត្នោត ក្នុងខេត្តកណ្តាល កំពង់ស្ពឺ ដោយសារទឹកហូរធ្លាក់ពីជួរភ្នំឱរ៉ាល់ និងជួរភ្នំក្រវាញ ហើយបានកាយប្រឡាយជាង ១០ខ្សែ មានប្រវែងសរុបប្រមាណ ២៦០គីឡូម៉ែត្រ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា គម្រោងប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោត បានជួយរំដោះតំបន់គ្រោះថ្នាក់ដោយជន់លិចប្រមាណជាង ៣០ម៉ឺនហិកតា (ទាំងតំបន់រោងចក្រឧស្សាហកម្ម តំបន់កសិកម្ម និងភូមិដ្ឋានពលរដ្ឋ) និងក៏ជាប្រព័ន្ធស្រោចស្រពបម្រើឱ្យវិស័យកសិកម្មប្រមាណជាង ៥០ម៉ឺនហិកតា ព្រមជាមួយនេះ ក៏នឹងក្លាយទៅជាតំបន់ សហគមន៍ទេសចរណ៍ផងដែរ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


