សន្តិសុខសង្គម
ផ្ទះ ១២ ខ្នងប៉ះពាល់ដោយសារទឹកហូរច្រោះបាក់ស្រុតផ្លូវបេតុងជាប់មាត់ច្រាំងស្ទឹងព្រែកត្នោត ៧០ ម៉ែត្រ
ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ករណីបាក់ស្រុតផ្លូវបេតុងជាប់មាត់ច្រាំងស្ទឹងព្រែកត្នោតនៅថ្ងៃទី ១០ ខែវិច្ឆិកា មានប្រវែង៧០ ម៉ែត្រ បានប៉ះពាល់ដល់ផ្លូវបេតុង និងផ្ទះ១២ខ្នង។

ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានចុះពិនិត្យផ្ទាល់ ច្រាំងស្ទឹងព្រែកត្នោតដែលបាក់ស្រុតផ្តាច់ផ្លូវបេតុង និងស្រុតផ្ទះជាប់មាត់ច្រាំង ក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមក្រុមការងារបានឱ្យដឹងថា៖ ទីតាំងច្រាំងស្ទឹងព្រែកត្នោតដែលបាក់ស្រុតនេះមានប្រវែង៧០ ម៉ែត្រ បានប៉ះពាល់ដល់ផ្លូវបេតុង និងផ្ទះ១២ខ្នង។ ដោយឡែកកាលពីឆ្នាំមុនមានការបាក់ស្រុតប្រវែង ៦៥ ម៉ែត្រ សរុបបាក់ស្រុតទាំងថ្មីនិងចាស់ ប្រវែងប្រមាណ ១៣៥ម៉ែត្រ។

ក្រុមការងារបញ្ជាក់ថា កត្តាដែលបណ្តាលឱ្យមានការបាក់ស្រុតច្រាំងនេះ ដោយសារទីតាំងព្រែកកោង ចរន្តទឹកហូរបុកចំម្ខាងនិងដុះដីម្ខាង ទឹកក្រោមដីហូរច្រោះ និងលូចំកណ្តាលផ្លូវអាចជ្រាបទឹកចេញពីលូតាមតំណ ហើយទុយោទឹកស្អាតបានបាក់ និងកំពុងហូរច្រោះ។
ក្រុមការងារបច្ចេកទេសនឹងសិក្សាវិធានការការពារច្រាំងនេះ ដើម្បីទប់ស្កាត់ការបាក់តទៅទៀត៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


