Connect with us

ព័ត៌មានជាតិ

រដ្ឋបាលក្រុងបាត់ដំបង កំពុងរំកិលទូកចុះស្ទឹងសង្កែ ត្រៀមប្រកួត

បានផុស

នៅ

លោក លាង វាសនា អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង បានអញ្ជើញចូលរួមជាកិត្តិយសក្នុងការដុតធូប ទៀន ដើម្បីបែរបន់ដល់ក្បាលទូកមុននិងរំកិលចុះទៅក្នុងស្ទឹងសង្កែ នៅរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដុតធូប ទៀន ដើម្បីបែរបន់ដល់ក្បាលទូកមុន និងរំកិលចុះទៅក្នុងស្ទឹងសង្កែ នៅបរិវេណវត្តពោធិវង្សនេះ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលក្រុង មន្ត្រីសាលាក្រុង កងកម្លាំងប្រដាប់អាវុធ និងក្រុមកីឡាករអុំទូកជាច្រើននាក់ បានប្រមូលផ្តុំគ្នា ដើម្បីធ្វើការបួងសួងបែរបន់សូមឲ្យទទួលបានជ័យជំនះក្នុងពិធីប្រណាំងទូកង នាថ្ងៃទី ២៨ និងទី ២៩ ខែតុលាខាងមុខនេះផងដែរ។ ទន្ទឹមនោះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រណាំងទូកនៅតាមបណ្ដោយដងស្ទឹងសង្កែ កណ្ដាលក្រុងបាត់ដំបង ដើម្បីជ្រើសរើសទូកដែលមានជ័យលាភីទៅចូលរួមប្រកួតនៅទីក្រុងភ្នំពេញ។

នៅឱកាសនេះ គេសង្កេតឃើញមានទូកងមួយប្រវែង ៣១,៨០ ម៉ែត្រ ដែលទូកនេះឈ្មោះថា “សុវណ្ណភេត្រាបាត់ដំបងសជ័យ” អាចផ្ទុកអ្នកអុំបានចំនួន ៧៥ នាក់។ ទូកនេះ ធ្លាប់មានឈ្មោះបោះសំឡេង និងទទួលបានជ័យជំនះជាច្រើនលើកច្រើនសាផងដែរ គឺជាទូករបស់រដ្ឋបាលក្រុងបាត់ដំបង។

នៅរសៀលនេះដែរ ក្រុមកីឡាករ បានដាក់គ្រឿងបំពងសំឡេងរាំច្រៀង បង្កឱ្យបរិយាកាសរីករាយ និងអធិកអធម ក្នុងការដង្ហែទូកទៅចុះក្នុងស្ទឹងសង្កែមុនកាលកំណត់ ដើម្បីធ្វើការហ្វឹកហាត់ត្រៀមលក្ខណៈមុនថ្ងៃប្រកួត៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម