Connect with us

ជីវិតកម្សាន្ដ

ករុណា ពេជ្រ ភ្ញាក់ផ្អើល ខណៈបទ”អ្នកកំដរ” ត្រូវអ្នកជំនាន់ក្រោយសរសេរជាថ្មី ប្រគំភ្លេងតាមបែបOriginal

បានផុស

នៅ

ម្ចាស់​បទ​”​អ្នក​កំដរ​” ដែល​ល្បីល្បាញ​កាលពី​អំឡុង ១៣ ឆ្នាំ​មុន លោក ករុណា ពេជ្រ បង្ហាញ​ការ​ភ្ញាក់ផ្អើល​ខ្លាំង បន្ទាប់ពី​បទ​របស់​លោក​ត្រូវ​បាន​អ្នក​ចម្រៀង​ជំនាន់​ក្រោយ​លោក ខាយ យក​មក​សរសេរ​ជាថ្មី​ប្រគំ​ភ្លេង​តាម​បែប original សម័យ​ថ្មី​គួរ​ឲ្យ​មោទនភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ករុណា ពេជ្រ បាន​និយាយ​បែប​ភ្ញាក់ផ្អើល​ថា «ធីម​អ្នក​កំដរ គឺ ករុណា ពេជ្រ នេះ​ហើយ​ជា​មេ​ធីម​អ្នក​កំដរ​កាលពី​ឆ្នាំ ២០១០ ដូច្នេះ​សុំ​ចូល​ជា​កូន​ធីម​អ្នក​កំដរ ជំនាន់​ថ្មី​មួយ​ដែរ​សិន។ ” អ្នក​កំដរ​” ជា​ចំណងជើង​បទ​ចម្រៀង​កូពី​ភ្លេង​ពី​បទ​ចិន​របស់​ខ្ញុំ​ច្រៀង​កាលពី ១៣ ឆ្នាំ​មុន ត្រូវ​បាន​បងប្អូន​ហ្វេន មួយ​ចំនួន​ច្រើន​ស្គាល់​បាន​យ៉ាង​ច្បាស់​រហូតមកដល់​ពេលនេះ ប៉ុន្តែ​កាលនោះ​សម័យ​កូ​ពី​មិន​សូវ​មាន original song ដូច​បច្ចុប្បន្ន​ទេ»។

លោក​បញ្ជាក់​ថា «គួរ​ភ្ញាក់ផ្អើល​ជាទីបំផុត​ដែល​នៅ​ពេលនេះ​ចំណងជើង​បទ​កូពី អ្នក​កំដរ របស់ខ្ញុំ​ធ្លាប់​ច្រៀង​ពីមុន ត្រូវ​បាន​ប្អូនប្រុស ខាយ យក​មក​លើក​សរសេរ​ជាថ្មី​ប្រគំ​ភ្លេង​តាម​បែប original សម័យ​ថ្មី​គួរ​ឲ្យ​មោទនភាព​…​អាច​ថា​ជា​ចៃដន្យ​ក៏បាន​អាច​ថា​មាន​បំណង​ឲ្យ​ចំណងជើង​ដូចគ្នា ក៏បាន​ដោយសារ​ចំណង​ជើង​បទ​”​អ្នក​កំដរ​កាលពី ១៣ ឆ្នាំ​មុន ត្រូវ​បាន​ជ្រាប​ស្ទើរ​ពេញ​បេះដូង​តាម​អត្ថន័យ​បទ​ចម្រៀង ជាពិសេស M V ករុណា ពេជ្រ ខ្វាក់ភ្នែក ដឹក​ឆ្កែ ជាប់​ពេញ​ស្រទាប់​អារម្មណ៍​មិត្ត​យុវវ័យ​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ទៅ​ហើយ»។

តារា​ចម្រៀង ករុណា ពេជ្រ បាន​និយាយ​ទៀត​ថា «សូម​បងប្អូន​មិត្ត​យុវវ័យ​ជួយ​គាំទ្រ​បទ អ្នក​កំដរ original song ពី ខាយ ផង ព្រោះ​ជា​បទ​ថ្មី តែង​និពន្ធ​ថ្មី អត្ថន័យ​ថ្មី ហើយ​អ្នកចម្រៀង​ក៏​ក្មេងខ្ចី ខុស​ពី​អ្នក​កំដរ​ដែល​ល្បី​កាលពី ១៣ ឆ្នាំ​មុន ជា​បទ​កូពី សំខាន់​អ្នកចម្រៀង​ក៏​ចាស់​ទៅ​ហើយ»។

បន្ថែម​ពី​នេះ លោក ករុណា ពេជ្រ លើក​ឡើង​ថា «ខ្ញុំ​ពិតជា​មោទនភាព នៃ​ភាព​ចៃដន្យ​មួយ​នេះ​ណាស់ ដែល​ចំណងជើង​បទ​អ្នក​កំដរ​កាលពី ១៣ ឆ្នាំ​មុន ត្រូវ​បាន​ត្រឡប់​មក​ជា​បទ​អ្នក​កំដរ ២០២៣ ថ្មីៗ ប៉ុន្មាន​ម៉ោង​នេះ សុំ​មើល​មុខ​កូន​ធីម​អ្នក​កំដរ​បន្តិច​មក​ណា?»។ លោក​ថា «ករុណា ពេជ្រ សុំ​ដូរ​ជា​មេ​ធីម​អ្នក​កំដរ​កំឡុង​ឆ្នាំ ២០១០ ត្រឡប់​សុំ​ចូល​ជា​កូន​ធីម​អ្នក​កំដរ ២០២៣ ម្តង សិល្បៈ​គឺ​រីករាយ​ចម្រើន​តាម​សម័យកាល វា​ជា​រឿង​ធម្មតា ប៉ុន្តែ​ពេលខ្លះ​ធម្មតា តែ​វា​មិនធម្មតា»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម