ជីវិតកម្សាន្ដ
ខាយ បង្ហើបថ្ងៃមង្គល ក្រោយកាន់ដៃគូដណ្តឹងរូបស្រស់ អ្នកខេត្តសៀមរាប ថត Pre Wedding ជាង៤ខែ
ម្ចាស់បទ Mascara ទឹកភ្នែក លោក ទៀន ហ្សេលាង ហៅ ខាយ បានបង្ហាញតម្រុយអាពាហ៍ពិពាហ៍ខ្លួនហើយ តាមរយៈរូបថតការបន្តបង្ហាញរូបថត Pre Wedding ជាមួយនឹងស្ទាយល៍ប្លែកៗសម័យពេញនិយម។
ក្រោយកាន់ដៃគូដណ្តឹងក្រមុំរូបស្រស់ដែលជាអ្នកខេត្តសៀមរាប បង្ហាញរូបថត Pre Wedding ប្រមាណជា ៤ខែមុន កាលពីថ្ងៃទី២១ កុម្ភៈ តារាចម្រៀង original song រូបនេះ បានបង្ហាញស្ទីលថតរូបគូររបស់ខ្លួនថ្មីជាច្រើនសន្លឹក និងបង្ហើបថា “One week to the wedding…” ។ បន្ទាប់មកនៅថ្ងៃទី២៣ កុម្ភៈនេះ បានបង្ហាញឈុតថត Pre Wedding ស្ទាយល៍ផ្សេងទៀត និងគូសបញ្ជាក់ថា “5 days away …” ដែលទំនងជាអាចនឹងអំឡុងចុងសប្តាហ៍នេះ។
តាមរយៈការបង្ហើបដំណឹងនេះ សាធារណជនដែលជាអ្នកគាំទ្រលោក បានបង្ហាញក្តីរីករាយ និងសរសើរថា កូនក្រមុំលោកកៀកថ្ងៃការ កាន់តែស្រស់ស្អាតប្លែក។


ស្នេហារវាងកំលោះសង្ហា ខាយ និងកញ្ញារូបស្រស់កូនអ្នកខេត្តសៀមរាបនេះ ធ្លាប់ធ្វើឱ្យមហាជនកោតស្ញប់ស្ញែងផងដែរ ក្រោយអ្នកទាំងពីរទម្លាយប្រវត្តិស្នេហ៍របស់ខ្លួនក្នុងកម្មវិធីល្បីឈ្មោះមួយ។ យ៉ាងណា ក្រោយសាងមនោសញ្ចេតនាដ៏ស្រស់បំព្រងនេះមិនបានប៉ុន្មាន តារាចម្រៀង original song ខាយ និងគូដណ្តឹង កញ្ញា មុន្នីនាថ ស៊ីនឌី បានសម្រេចភ្ជាប់ពាក្យនឹងគ្នាកាលពីខែកញ្ញា ឆ្នាំ២០២៣ និងចាប់ផ្តើមដឹកដៃគ្នាថត Pre Wedding កាលពីជាង ៤ខែកន្លងទៅថ្មីៗនេះ។



គួរជម្រាបដែរថា ម្ចាស់បទ “Mascara (ទឹកភ្នែក)” Kai-ខាយ មានឈ្មោះដើមថា ទៀន ហ្សេលាង មានស្រុកកំណើតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងការបោះជំហានចាប់ផ្ដើមលើវិថីសិល្បៈ Original Song ខាយ បានចេញបទចម្រៀងរបស់ខ្លួនជាលើកដំបូងនៅឆ្នាំ ២០១៩ គឺបទ “បាតសមុទ្រ” តែនៅពេលនោះហាក់ដូចជាមិនសូវមានការគាំទ្រខ្លាំងប៉ុន្មាននោះទេ។ តែទោះជាបែបនេះ លោកនៅតែបន្ដសកម្មភាពច្រៀងជាបន្ដបន្ទាប់ ដោយព្រោះចំណង់ចំណូលចិត្តរបស់លោកតាំងពីតូចមក។ ដោយមើលឃើញពីសមត្ថភាព ផលិតករក៏ផ្ដល់ឱកាសឱ្យ ខាយ បានចូលរួមសម្ដែងជាលើកដំបូង គឺរឿង Music Magic love ដែលចូលរួមសម្ដែងជាមួយ Miss Universe Cambodia 2020 រ៉េត សារីតា ។

នៅឆ្នាំ ២០២០ តារាចម្រៀងរូបសង្ហា Kai បានធ្វើឱ្យកើនឡើងសន្ទុះនៃការគាំទ្រពីសំណាក់យុវវ័យ តាមរយៈចម្រៀងបទ “គេង” ជាមួយទឹកដមសំឡេងដល់ស្រទន់លួងលោមអ្នកស្ដាប់ឱ្យលង់លក់ទៅតាមសំឡេងរបស់លោក ។ នោះអាចចាត់ទុកជាជំហានជោគជ័យលើវិស័យចម្រៀង Original របស់បុរសសង្ហារូបនេះ។ ក្រោយមក លោកក៏មានឱកាសសម្ដែងម្ដងទៀត ក្នុងរឿងភាគបុរាណ “ទេពធីតាព្ភុលមាស” ដែលជាភាពជោគជ័យធំមួយទៀតសម្រាប់លោក។
ក្រៅពីច្រៀង និងសម្ដែង ខាយ ក៏អាចនិពន្ធទំនុកចម្រៀង និងចេះលេងហ្គីតាថែមទៀតផង។ បើគិតមកដល់ពេលនេះ លោកបានចេញបទចម្រៀងជាច្រើនបទទៅហើយ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រ ដែលមានដូចជាបទ បាតសមុទ្រ, Come to say Good bye, គេង, Goodnight, ខ្យល់, លើកោះខ្យង, ដង្ហក់ដង្ហើម និងបទ Mascara ទឹកភ្នែក ជាដើម។ ម៉្យាងវិញទៀត លោកក៏ជាតារាចម្រៀង Original Song ម្នាក់ដែលតែងតែលើកយកបទចម្រៀងជំនាន់ដើមមកបកស្រាយឡើងវិញ និងមានការគាំទ្រមិនស្ទើដោយព្រោះទឹកដមសំឡេងរបស់លោក។



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?