ព័ត៌មានអន្ដរជាតិ
FDA ព្រមានថា អ្នកប្រើប្រាស់ថ្នាំបន្តក់ភ្នែកពីហាង CVS, Rite Aid និង Target អាចប្រឈមមុខនឹងពិការភាព
ថ្នាំបន្តក់ភ្នែករាប់សិនមុខដែលដាក់លក់នៅហាង CVS, Target, និង Rite Aid កំពុងមានផ្ទុកបាក់តេរី ទើបរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) ព្រមានអ្នកប្រើប្រាស់ អាចប្រឈមមុខនឹងពិការភាព ។

រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនផលិតផលិតផលទាំងនេះ ប្រមូលមកវិញទាំងអស់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីអ្នកស៊ើបអង្កេតភ្នាក់ងារបានរកឃើញលក្ខខណ្ឌអនាម័យ និងលទ្ធផលតេស្តបាក់តេរីវិជ្ជមាន ពីតំបន់ផលិតឱសថសំខាន់ៗក្នុងរោងចក្រ ។
ផលិតផលដែលរងផលប៉ះពាល់មាន ២៦ ប្រភេទស្ថិតក្រោមម៉ាក CVS Health, Leader (Cardinal Health), Rugby (Cardinal Health), Rite Aid, Target Up & Up និង Velocity Pharma ។
មកទល់ពេលនេះ មិនទាន់មាននរណាម្នាក់រងគ្រោះនៅឡើយទេ ប៉ុន្តែទីភ្នាក់ងារកំពុងលើកទឹកចិត្តអ្នកជំនាញថែទាំសុខភាព និងអ្នកជំងឺឱ្យរាយការណ៍ពីបញ្ហា បើជួបប្រទះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ថ្នាំបន្តក់ភ្នែកមួយប្រភេទ សង្ស័យបង្កគ្រោះថ្នាក់ដល់មនុស្សនៅ អាមេរិក
ចុចអាន៖ កំណើនគ្រោះថ្នាក់ និងករណីស្លាប់កើនឡើង ដោយសារថ្នាំបន្តក់ភ្នែក នៅអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


