ព័ត៌មានអន្ដរជាតិ
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
ក្រុមហ៊ុន Alcon របស់អាមេរិក បានប្រកាសប្រមូលថ្នាំបន្តក់ភ្នែក Systane Lubricant Eye Drops Ultra PF ពីលើទីផ្សារវិញ ក្រោយរកឃើញថា មានមេរោគផ្សិតនៅក្នុងថ្នាំនេះ ដែលអាចបណ្តាលឲ្យខ្វាក់ភ្នែក ឬឈានដល់បាត់បង់ជីវិតចំពោះអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។

តាមការចុះផ្សាយរបស់ NBC កាលពីថ្ងៃពុធទី២៥ខែធ្នូឆ្នាំ២០២៤ ក្រុមហ៊ុនឱសថដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់មួយនេះ បានជូនដំណឹងទៅរដ្ឋបាលចំណីអាហារ និងឱសថ (FDA) រួចហើយ ឯ FDA ក៏បានចេញការព្រមានដល់អ្នកគ្រប់គ្នាហើយដែរ។
សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីមានអតិថិជនអះអាងថា មានសារធាតុម្យ៉ាងនៅក្នុងដបថ្នាំ ហើយនោះត្រូវបានគេសន្មត់ថា ជាមេរោគផ្សិត។
ទោះបីជាយ៉ាងណាក៏ដោយ មានតែប្រអប់ថ្នាំដែលមានលេខ 10101 ជាមួយកាលបរិច្ឆេទផុតកំណត់នៅខែកញ្ញា២០២៥ប៉ុណ្ណោះ ដែលត្រូវបានប្រមូលមកវិញ ខណៈមកទល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ថា មាននរណាម្នាក់ត្រូវរងគ្រោះដោយសារថ្នាំនេះទេ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក Steven Smith អ្នកនាំពាក្យក្រុមហ៊ុន Alcon បាននិយាយថា ក្រុមហ៊ុនកំពុងបើកការស៊ើបអង្កេតហើយ ប៉ុន្តែមិនមែនថ្នាំទាំងអស់សុទ្ធតែមានមេរោគទេ គ្រាន់តែក្រុមហ៊ុនប្រមូលមកវិញសិន ដើម្បីសុវត្ថិភាពប៉ុណ្ណោះ។
សូមបញ្ជាក់ថា Systane Lubricant Eye Drops Ultra PF គឺជាថ្នាំបន្តក់បំបាត់អាការឈឺភ្នែកនិងរលាកភ្នែក ហើយកំពុងមានលក់នៅតាមហាងលក់រាយទូទាំងសហរដ្ឋអាមេរិក និងតាមអ៊ីនធឺណិត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ FDA ព្រមានថា អ្នកប្រើប្រាស់ថ្នាំបន្តក់ភ្នែកពីហាង CVS, Rite Aid និង Target អាចប្រឈមមុខនឹងពិការភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


