សុខភាព
ថ្នាំបន្តក់ភ្នែកមួយប្រភេទ សង្ស័យបង្កគ្រោះថ្នាក់ដល់មនុស្សនៅ អាមេរិក
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) កំពុងធ្វើការពិសោធន៍ថ្នាំំបន្តក់ភ្នែក EzriCare artificial tears ព្រោះសង្ស័យថា មានបាក់តេរីធន់និងថ្នាំដែលបង្កគ្រោះថ្នាក់ដល់មនុស្សជាង ៥០នាក់ និងស្លាប់ម្នាក់ ។

យោងតាម CDC បានឲ្យដឹងថាអ្នកប្រើប្រាស់ថ្នាំបន្តក់ភ្នែក EzriCare ម្នាក់ស្លាប់ដោយសារឆ្លងមេរោគក្នុងសរសៃរឈាម ខ្លះទៀតមើលលែងឃើញ ក្រៅពីនេះវិជ្ជមានបាក់តេរីធន់នឹងថ្នាំនៅក្នុងខ្លួន ។
សូមបញ្ជាក់ដែរថា ជនរងគ្រោះជាពលរដ្ឋមកពីរដ្ឋទាំង ១១ គឺ កាលីហ្វ័រញ៉ា, ខូឡូរ៉ាដូ, Connecticut, ហ្លរីដា, ញូវជឺស៊ី, ញូវមិចស៊ិចកូ, ញូវយ៉ក, ណេវ៉ាដា, តិចសាស, យូថាហ៍, និងវ៉ាស៊ីនតោន ចំណែកឯបាក់តេរីដែលបង្កគ្រោះថ្នាក់មានឈ្មោះថា “Pseudomonas aeruginosa” មានសមត្ថភាពចម្លងមេរោគក្នុងឈាម ក្នុងសួត និងរបួស ហើយពិបាកព្យាបាលខ្លាំងព្រោះភាពធន់នឹងថ្នាំរបស់វា ។

ពាក់ព័ន្ធបញ្ហានេះ Global Pharma Healthcare ដែលជាអ្នកផលិតថ្នាំបន្តក់ភ្នែកខាងលើបានប្រកាសប្រមូលថ្នាំរបស់ខ្លួនយកមកវិញទាំងអស់ ហើយដើម្បីចៀសវាងការរីករាលដាលនៃគ្រោះថ្នាក់ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ទម្លាប់អាក្រក់ ៥ យ៉ាង បណ្ដាលឲ្យខូចភ្នែកដោយមិនដឹងខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


