Connect with us

ព័ត៌មានជាតិ

ដំណាំ​ពោត​ធ្លាក់ថ្លៃ កសិករអះអាង​ថាមកពី​ឈ្មួញទម្លាក់តម្លៃ

បានផុស

នៅ

តម្លៃ​ពោតនៅវគ្គប្រមូលផលទី ២ ឬគេហៅថាផលចុងដៃ បានធ្លាក់ថ្លៃ​យ៉ាងគំហុក​ដែលធ្វើឲ្យកសិករ​នៅ​ស្រុក​ចំនួនពីរក្នុងខេត្ត​បាត់ដំបង​ មិន​ទទួលផលចំណេញដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​​ជីវភាពគ្រួសារ។

ប្រជាកសិករក្នុងស្រុកចំនួន ២ គឺស្រុកសំឡូតនិងស្រុកភ្នំព្រឹកក្នុង​ខេត្តបាត់ដំបងបាន​អះអាង​ថា ក្រុមឈ្មួញបានដើរ​ទិញ​ទម្លាក់​​តម្លៃក្នុងការប្រមូលផលពោត​ចុងដៃ អំឡុងពេលដាំជាលើកទី ២ នៃដំណាំពោតក្នុង ១ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករ​បាន​បញ្ជាក់ថា ក្នុងអំឡុងខែ ៩ កន្លងទៅ ការ​ប្រមូលផលលើកទី ១ (ដើមដៃ) លក់ក្នុង ១ គីឡូគ្រាប់ពោត​បាន ៦,៨ បាតប្រាក់ថៃ ដែលអាច​ពួកគាត់បានដោះបំណុលប្រាក់កម្ចីបានជាបណ្តើរៗនិង​រង់ចាំសងបញ្ចប់នៅក្នុងខែ ​១១​ ដែលជាការប្រមូលផលលើកទី២ (ចុងដៃ) តែពួកគាត់ខកចិត្តយ៉ាងខ្លាំងចំពោះការធ្លាក់​ថ្លៃនេះ។

ជុំវិញករណីខាងលើនេះ លោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា បញ្ហាពោតធ្លាក់ថ្លៃនៅត្រឹម ៤,៤ បាត ក្នុង១ គីឡូក្រាមនេះ បើតាមពិតទៅវាមិនមែនខាងភាគីថៃឬខ្មែរមកទម្លាក់នោះទេគឺជាការប្រែប្រួលជាក់ស្តែង ខណះដែលប្រទេស មីយ៉ាម៉ា និង ប្រទេសឥណ្ឌា ដែលជាប្រទេសដៃនៃ CP គ្រុបជាមួយប្រទេសថៃ គេទិញក្នុងតម្លៃទាបជាងខ្មែរ ស្របពេលការរកស៊ីគេត្រូវការចំណេញក្បាលកាក់ផង​នោះ។

លោកថា ដៃ CP គ្រុបជុំវិញប្រទេសថៃ គឺមានសាខារហូតដល់ទៅ ១០៦០ សាខាឯណោះ ហើយបើនៅខ្មែរបានតម្លៃ​៤,៤ បាត គឺប្រទសថៃលក់បន្តបាន ៦,៨ បាត ហើយបើខ្មែរលក់បាន ៦,៨ បាត គឺថៃគេលក់បានចន្លោពី ៩,៨ ឬ ១០បាត ក្នុង ១ គីឡូ នេះហើយជាការចំណេញក្បាលកាក់តគ្នា។ ខណះប្រទេស ឥណ្ឌា និង មីយ៉ាម៉ា លក់ក្នុងតម្លៃក្រោម ៤,៤ បាត គេផ្តោតទៅលើគុណភាពពូជគ្រាប់ពោតផងដែរ ខណះកសិករយើងខ្លះមិនទាន់ស្គាល់ពូជគ្រាប់ពោតណាដែល​ទិញមក​ពី​ថៃ​មកដាំមានតម្លៃថ្លៃ ហើយប្រមូលផលថៃមិនទិញចូល បើទិញគឺក្នុងតម្លៃថោកបំផុត។

លោកបន្តថា មិនមែនមន្ត្រីមិនគិតគូរទេ កន្លងមកមានមន្ត្រីទៅចរចារជាមួយភាគីថៃជាបន្តបន្ទាប់ តែភាគីថៃគេថាបើ​យក​ពោត​ចូល ដំឡូងមីគេមិនទទួលទិញទេ បើឲ្យជួយយកដំឡូងមីគេមិនទទួលពោតទេ គេយកទៅតាមកម្រិតរបស់គេ បើទោះបីមន្ត្រីកម្ពុជាខំទទូចយ៉ាងណាក៏មិនបានផលដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៤ វិនាទី មុន

ការផ្តល់ពាក្យ និងទទួលពាក្យ បេក្ខជនប្រឡង

ព័ត៌មានជាតិ១៩ នាទីutes មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២៥ នាទីutes មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានជាតិ៤៨ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

ព័ត៌មានជាតិ៥១ នាទីutes មុន

ប្រធានសភាស្នើ​ដល់កូរ៉េ​ឱ្យ​បង្កើន​ចំនួន​កូតា​ពលករ​ខ្មែរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

Sokha Hotels

ព័ត៌មានពេញនិយម