Connect with us

កីឡា

ប្រមុខ IOC មិនបានគិតពីការលុបចោល កីឡាអូឡាំពិក២០២៤នៅបារាំង ទោះពិភពលោកកំពុងមានសង្គ្រាម

បានផុស

នៅ

ព្រឹត្តិការណ៍កីឡា​អូឡាំពិកធ្លាប់ត្រូវបានលុបចោល ៣ដងកាលពីអតីតកាលដោយសារសង្គ្រាម​គឺ​ឆ្នាំ១៩១៦ ១៩៤០ និង ១៩៤៤ ប៉ុន្តែប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បាននិយាយថ្ងៃចន្ទ​ថា អូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស នឹងមិនត្រូវបានគេលុបចោល​ឡើយ ទោះជម្លោះរវាង រុស្ស៊ី និងអ៊ុយក្រែន ស្រប​ពេល​សង្គ្រាម​រវាង អ៉ីស្រាអែល និង ប៉ាឡេស្ទីន។

លោក Bach បាននិយាយនៅឯវេទិកា​នៅ​អាល្លឺម៉ង់ថា ៖«យើងមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយយ៉ាងខ្លាំង។ បើ​និយាយថា យើងនឹងលះបង់ព្រឹត្តិការណ៍នេះនឹងក្លាយជាវិធីសាស្រ្តខុសទាំងស្រុង»។

លោកបន្តថា៖ «យើងមានសង្គ្រាមជាច្រើនរវាងរដ្ឋាភិបាល និងប្រទេសនានា តែ​អត្តពលិកតែងតែចូលរួមក្នុងការប្រកួតកីឡានេះ។ នោះគឺស្របតាមបេសកកម្មអូឡាំពិក។ ខ្ញុំមិនដឹងថា តើយើងមានសង្រ្គាមលោកទេ។ ការក្បត់គំនិតជាមូលដ្ឋាននៃកីឡាគឺមិនអាចទៅរួចទេជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ យោងតាមនិយមន័យរបស់អង្គការសហប្រជាជាតិបច្ចុប្បន្នមានសង្រ្គាម ចំនួន២៨កន្លែងនៅលើពិភពលោក។ បេសកកម្មរបស់យើងគឺជាបេសកកម្មមនុស្សធម៌ សម្រាប់អត្តពលិក និងកីឡា។ មនុស្សក៏ត្រូវការអ្វីមួយដើម្បីបង្រួបបង្រួមពួកគេដែរ»។

លោក Bach ធ្លាប់បាននិយាយកាលពីមុនថា អត្តពលិកមិនគួរទទួលទណ្ឌកម្មចំពោះសកម្មភាពរបស់រដ្ឋាភិបាលរបស់ពួកគេទេ ប៉ុន្តែលោកបានទទួលស្គាល់ថា វាជា “ភាពលំបាក” ថាតើត្រូវអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុស្ស ប្រកួតប្រជែងក្នុងភាពអព្យាក្រឹតនៅទីក្រុងប៉ារីសដែរឬទេ។

«កីឡាមិនអាច និងមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ ​តែ​ត្រូវ​អព្យាក្រឹត្យនយោបាយ។ ប្រសិនបើវាទទួលតួនាទីជាអាជ្ញាកណ្តាលក្នុងរាល់ជម្លោះ នោះគឺជាការបញ្ចប់នៃកីឡាអន្តរជាតិ»។ ប្រធាន IOC បានពន្យល់៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម