កីឡា
រុស្ស៊ីនឹងតស៊ូដើម្បីបានប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៦ ឱ្យខាងតែបាន
រុស្ស៊ីនឹងខិតខំធានាឱ្យមានការចូលរួមពីអត្តពលិករបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ដែលនឹងមកដល់នៅឆ្នាំក្រោយ។ នេះបើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន។
លោក Peskov បាននិយាយនៅពេលត្រូវបានសួរអំពីការចូលរួមរបស់រុស្ស៊ីនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវត្រជាក់ Milano-Cortina ថា ៖«សម្រាប់ក្រុមអត្តពលិក យើងបន្តទំនាក់ទំនងជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ យើងនឹងការពារផលប្រយោជន៍របស់អត្តពលិក និងក្រុមអូឡាំពិករបស់យើង។ ការដោះស្រាយបញ្ហានេះនឹងត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងបន្ថែម»។

ដោយជាប់បម្រាមដំបូងលើអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ពីការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ បន្ទាប់ពីកើតមានសង្គ្រាមជាមួយអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានយល់ព្រមអនុញ្ញាតឱ្យពួកគេចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិជាអព្យាក្រឹតក្នុងខែមីនា ឆ្នាំ២០២៣ ដោយឈរលើមូលដ្ឋានមិនបានបង្ហាញការគាំទ្រសង្គ្រាម និងមិនមានទំនាក់ទំនងជាមួយកងកម្លាំងប្រដាប់អាវុធ។
បន្ទាប់មកអត្តពលិកចំនួន ៣២នាក់ ត្រូវបានជ្រើសរើសដើម្បីប្រកួតប្រជែងជាអត្តពលិកអព្យាក្រឹតបុគ្គល (INAs) នៅកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ កាលពីរដូវក្តៅឆ្នាំមុន និង ១៥នាក់ជាមួយលិខិតឆ្លងដែនរុស្ស៊ី ព្រមទាំង ១៧នាក់ជាមួយលិខិតឆ្លងដែនបេឡារុស្ស។ ថយចុះពីចំនួនអត្តពលិករុស្ស៊ីពីមុនដែលមាន ៣៣០នាក់ និងអត្តពលិកបេឡារុស្ស ១០៤នាក់ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក លើកមុននៅទីក្រុងតូក្យូ។

បេក្ខជនដែលប្រជែងតំណែងប្រធានអូឡាំពិកអន្តរជាតិ ក្នុងការបោះឆ្នោតនាពេលខាងមុខ ត្រូវបានបំបែកចេញពីវិធីដោះស្រាយបញ្ហានេះ។ អ្នកខ្លះបានសម្តែងថា វាមិនមែនជាតួនាទីរបស់ IOC ក្នុងការចូលរួមក្នុងនយោបាយទេ ខណៈពេលមានការប្រុងប្រយ័ត្នចំពោះធម្មនុញ្ញអូឡាំពិក ហើយអ្នកផ្សេងទៀតបានប្រកាន់ជំហររឹងមាំ។
នេះត្រូវបានលើកឡើងដោយ Peskov ដែលបានកត់សម្គាល់ពីសហព័ន្ធកីឡាមួយចំនួនបាន ៖«សម្រេចចិត្តរួចហើយ ឬជិតនឹងសម្រេចចិត្តអនុញ្ញាតឱ្យអត្តពលិកម្នាក់ៗចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក ឬវដ្តអូឡាំពិក ដោយហៅវាថា ដំណឹងល្អ»៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


