Connect with us

កីឡា

ប្រមុខ IOC ចាត់ទុក លោក Trump ជាអ្នកគាំទ្រកីឡាចេញពីបេះដូង

បានផុស

នៅ

ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិកត្រូវបានពិពណ៌នាជា«អ្នកគាំទ្រកីឡាចេញពីបេះដូង» ដោយប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ (DPA)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាមានភាពតានតឹងផ្នែកនយោបាយ និងភ្លើងឆេះនៅរដ្ឋកាលីហ្វ័រញ៉ាក៏ដោយ ក៏លោក Bach ជឿជាក់ថា ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ និង​កីឡា​អូឡាំពិក​ ឆ្នាំ២០២៨ ត្រូវបានធានា។

មេដឹកនាំអូឡាំពិកបានគូសបញ្ជាក់ថា ៖«លោក Donald Trump បានចូលរួមក្នុងដំណាក់កាលដេញថ្លៃនៃព្រឹត្តិការណ៍ទាំងពីរ ដោយធ្វើយុទ្ធនាការក្នុងមធ្យោបាយមួយ​ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ World Cup និងអូឡាំពិកហ្គេម នៅទីក្រុង Los Angeles ឆ្នាំ២០២៨។ នោះហើយជាមូលហេតុដែលខ្ញុំប្រាកដថា លោក​នឹងគាំទ្ររឿងនេះ»។

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ ដែលនឹងត្រូវបានរៀបចំរួមគ្នាដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក និងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨ បានក្លាយជាប្រធានបទនៃការរំពឹងទុកដោយសារតែជម្លោះនយោបាយដែល លោក Trump មានជាមួយប្រទេសទាំងនេះ និងការរិះគន់អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom​ ពាក់ព័ន្ធ​នឹង​អគ្គីភ័យនាពេលថ្មីៗនេះ ដែលបានបំផ្លាញទីក្រុង Los Angeles ។

ជាពិសេស លោក Trump បានសន្យាម្តងហើយម្តងទៀតថានឹងដាក់ចេញនូវពន្ធដ៏ច្រើនលើសហម្ចាស់ផ្ទះ World Cup ខណៈ​ចំអកឱ្យពួកគេជាមួយនឹងគំនិតដូចជាការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ឬបញ្ចូលកាណាដា ជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។

ទោះបីជាមានរឿងរ៉ាវ​បែប​នេះ លោក Bach មិនជឿថា ជម្លោះនេះនឹងមិន​ប៉ះពាល់ដល់ព្រឹត្តិការណ៍កីឡាទាំងពីរនោះទេ។ បន្ថែមពីលើនេះ នៅកណ្តាលភ្លើងឆេះ លោក Trump បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់លោកចំពោះកីឡាអូឡាំពិក អំឡុងពេលជួបជាមួយ Casey Wasserman ប្រធានគណៈកម្មាធិការរៀបចំ។

លោក Trump បានប្រកាសថា ៖«ទាំងនេះគឺជាហ្គេមរបស់អាមេរិក។ ពួកគេមានសារៈសំខាន់សម្រាប់ទីក្រុង Los Angeles ជាងពេលណាទាំងអស់។ ខ្ញុំនឹងគាំទ្រ​គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន និងធ្វើឱ្យពួកគេក្លាយជាហ្គេមល្អបំផុត»។

ទោះបីជាភ្លើងមិនបានប៉ះពាល់ដោយផ្ទាល់ដល់កន្លែងកីឡាអូឡាំពិក ដូចជាទីលាន Riviera Country Club ដែលគ្រោងសម្រាប់កីឡាវាយកូនហ្គោលក៏ដោយ អណ្តាតភ្លើងបានបង្កឱ្យមានការព្រួយបារម្ភនៅជិតកន្លែងមួយចំនួន។ លោក Wasserman បានថ្លែងអំណរគុណចំពោះលោក Trump សម្រាប់ការគាំទ្ររបស់លោក ហើយបានគូសបញ្ជាក់ថា ៖«យើងដឹងគុណចំពោះការប្តេជ្ញាចិត្តរបស់គាត់នៅពេលនៃការបំផ្លិចបំផ្លាញសម្រាប់តំបន់របស់យើង»។

ចំពោះកីឡាបាល់ទាត់ ការគាំទ្ររបស់ប្រធានាធិបតីជាប់ឆ្នោតក៏ហាក់បង្ហាញឲ្យឃើញផងដែរ។ ក្នុងសប្តាហ៍នេះ លោកបានជួបប្រជុំនៅទីលានវាយកូនហ្គោលរបស់លោកក្នុងរដ្ឋ​ហ្លរីដា​ជាមួយ លោក Gianni Infantino ប្រធាន FIFA ដោយបានចែករំលែករូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយ Trump អមដោយសារថា ៖«យើងបាននិយាយអំពីការប្រកួត Club World Cup រដូវក្តៅនេះ និងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦។ ការប្រកួតជាសាកលពិតប្រាកដចំនួនពីរដែលសហរដ្ឋអាមេរិកនឹងដើរតួនាទីយ៉ាងសំខាន់»។

មេដឹកនាំ IOC ដែលនឹងបញ្ចប់អាណត្តិរបស់ខ្លួននៅខែមីនា បានគូសបញ្ជាក់ថា លោកមានការសន្ទនាបើកចំហមួយ ជាមួយលោក Trump ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ខ្លួន ហើយបានអបអរសាទរ Trump ចំពោះជ័យជម្នះការបោះឆ្នោតនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកបានច្រានចោលការសន្ទនាថ្មីជាមួយគ្នា មុនពេលបញ្ចប់តំណែងជាប្រធានអូឡាំពិករបស់ខ្លួន៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៨ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១១ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម