កីឡា
អាហ្រ្វិកខាងត្បូង ជួប IOC ដើម្បីពិភាក្សាការដេញថ្លៃធ្វើម្ចាស់ផ្ទះអូឡាំពិក លើកដំបូង
អាហ្រ្វិកខាងត្បូង បានបោះជំហានជាលើកដំបូងដើម្បីឆ្ពោះទៅរកការធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣៦។ គណៈប្រតិភូ រួមទាំងគណៈកម្មាធិការសហព័ន្ធកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកអាហ្វ្រិកខាងត្បូង (SASCOC) បានជួបជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិក្នុងប្រទេសស្វីស ក្នុងសប្តាហ៍នេះ ដើម្បីផ្តួចផ្តើមដំណើរការដេញថ្លៃ។
រដ្ឋមន្ត្រីក្រសួងកីឡា សិល្បៈ និងវប្បធម៌ លោក Gayton McKenzie បាននិយាយថា ៖«យើងកំពុងចាប់ផ្តើមដំណើរការថ្មីដ៏គួរឱ្យរំភើបមួយ ដែលអាចនាំឱ្យប្រទេសអាហ្វ្រិកខាងត្បូងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣៦»។
ប្រសិនបើអាហ្រ្វិកខាងត្បូងដេញថ្លៃ និងឈ្នះសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាអូឡាំពិកនោះ ពួកគេនឹងក្លាយជាប្រទេសអាហ្វ្រិកដំបូងដែលបានធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំនេះ។ ស្របពេលប្រទេសអេហ្ស៊ីប ជាប្រទេសរួមទ្វីប កំពុងដេញថ្លៃផងដែរ។
ប្រទេសអេហ្ស៊ីប បានប្រកាសពីមហិច្ឆតារបស់ខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣៦ ឬឆ្នាំ២០៤០ កាលពីដើមឆ្នាំនេះ ដែលទទួលបានការគាំទ្រពីប្រធានសមាគមគណៈកម្មាធិការជាតិអូឡាំពិកអាហ្វ្រិក លោក Mustapha Berraf ។ ប្រទេសនេះបានប៉ុនប៉ង៣លើករួចមកហើយ ពោលគឺក្នុងឆ្នាំ១៩១៦ ១៩៣៦ និង២០០៨ — ហើយកំពុងជំរុញការដេញថ្លៃរបស់ខ្លួនតាមរយៈការសាងសង់ទីក្រុងអូឡាំពិកដែលបានក្លាយជាកន្លែងកីឡាដ៏ធំបំផុតនៅទ្វីបអាហ្រ្វិក។
ទីតាំងកីឡានេះរួមមាន ទីលានបាល់ទាត់ និងទីលានកីឡាផ្សេងៗ ខណៈកីឡដ្ឋានមានកៅអីផ្ទុកមនុស្សបានចំនួន ៩២,០០០នាក់, មជ្ឈមណ្ឌលកីឡាទឹក, សាលកីឡាកាយសម្ព័ន្ធ និងសិល្បៈក្បាច់គុន និងកន្លែងសម្រាប់កីឡា និងក្លិបសង្គមជាច្រើនទៀត។
ប្រធាន IOC លោក Thomas Bach បាននិយាយថា ៖«ទ្វីបអាហ្រ្វិកកំពុងមានសន្ទុះ ហើយអាហ្វ្រិកខាងត្បូង មានស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធ និងចក្ខុវិស័យដើម្បីធ្វើការប្រកួតកីឡាអូឡាំពិក»។ គណៈប្រតិភូបានផ្តួចផ្តើមកិច្ចសន្ទនាជាបន្តបន្ទាប់ ដែលជាដំណាក់កាលនៃដំណើរការដេញថ្លៃ អនុញ្ញាតឱ្យភាគីពិភាក្សាអំពីគម្រោង ការប្តេជ្ញាចិត្ត មុនពេលវាចាប់ផ្តើមការសិក្សាលទ្ធភាពដែលរដ្ឋាភិបាលអាហ្រ្វិកខាងត្បូងនឹងប្រើដើម្បីកំណត់ថាតើវានឹងធ្វើឱ្យការដេញថ្លៃជាផ្លូវការឬអត់។
ប្រធាន SASCOC លោក Barry Hendricks បានជឿជាក់ថា វាដល់ពេលហើយសម្រាប់ប្រទេសនេះដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដែលមានកេរ្តិ៍ឈ្មោះខ្ពស់ទូទាំងពិភពលោក បន្ទាប់ពីការងើបឡើងវិញផ្នែកហិរញ្ញវត្ថុ។
«ខ្ញុំតែងតែនិយាយថា ៤ ឬ ៨ឆ្នាំខាងមុខ គឺអំពីការនាំយកព្រឹត្តិការណ៍ទៅកាន់ប្រទេសអាហ្រ្វិកខាងត្បូង ហើយនោះពិតជានៅលើសន្លឹកបៀ។ នោះគឺជាអ្វីដែលឥឡូវនេះយើងនឹងពិចារណាឱ្យបានហ្មត់ចត់។ ប្រសិនបើអ្នកក្រឡេកមើលការប្តេជ្ញាចិត្តរបស់អ្នកឧបត្ថម្ភរបស់យើងបន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិក និង ប៉ារ៉ាឡាំពិក ហើយពួកគេច្បាស់ណាស់ថា ការជឿជាក់ និងជំនឿរបស់ពួកគេច្បាស់លាស់»។ សម្ដីលោក Hendricks បាននិយាយកាលពីខែតុលាឆ្នាំមុន។
គួរដឹងដែរថា អាហ្រ្វិកខាងត្បូង ធ្លាប់ធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោក (FIFA World Cup) កាលពី ឆ្នាំ២០១០ ហើយត្រូវបានគេសន្មត់ថា ធ្វើជាម្ចាស់ផ្ទះកីឡា Commonwealth Games នៅឆ្នាំ២០២២ ប៉ុន្តែមិនបានបំពេញតាមការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ។ ប្រទេសនេះក៏ធ្លាប់ចាញ់ការដេញថ្លៃអូឡាំពិកទៅក្រុងអាថែនក្នុងឆ្នាំ២០០៤ ផងដែរ៕
ប្រែសម្រួល៖ មន្នីរ័ត្
ប្រភព៖ Inside The Games
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល