Connect with us

សេដ្ឋកិច្ច

ថៃ ដាក់គោលដៅបង្កើនការនាំចេញអង្ករឲ្យបាន ៨.៥ លានតោននៅឆ្នាំនេះ​

បានផុស

នៅ

ប្រទេសថៃបានបង្កើនគោលដៅនាំចេញអង្ករនៅក្នុងឆ្នាំ ២០២៣ នេះ ដល់ជិត ៨.៥ លានតោន ស្របពេលតម្លៃអង្ករដៃគូប្រជែងរបស់ខ្លួនគឺ ប្រទេសវៀតណាមក៏កំពុងតែ​មានតម្លៃខ្ពស់​នៅលើទីផ្សារផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃពុធថា ស្របពេលដែលអង្ករ​វៀតណាម​មាន​តម្លៃ​ថ្លៃ ដូច្នេះ​ប្រទេស​ដូចជា ​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី​ នឹង​បង្កើន​ការ​បញ្ជា​ទិញ​អង្ករ​ថៃជំនួសវិញ ។​

បច្ចុប្បន្នអង្ករ​ថៃលក់​ក្នុងតម្លៃប្រហែល ៥៥០ ទៅ ៥៥៥ ដុល្លារ​ក្នុង​មួយ​តោន ខណៈ​អង្ករ​វៀតណាមវិញ​លក់​ដល់តម្លៃជាង ៦៣០ ដុល្លារក្នុងមួយតោន ។

ការដាក់គោលដៅបង្កើនការនាំចេញនេះ គឺដោយសារតែផលិតផលស្រូវថៃនៅក្នុងឆ្នាំនេះ មានផលប៉ះពាល់តិចតួចពីបាតុភូតអាកាសធាតុ El Nino ខណៈនៅឆ្នាំក្រោយ ថៃរំពឹងនឹងបានផលពីស្រូវចន្លោះ ៣៣ ទៅ ៣៤ លានតោន ដោយកើនឡើង ២ លានតោន បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

គួរបញ្ជាក់ថា ថៃជាប្រទេសនាំចេញអង្ករធំទី ២ របស់ពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា ខណៈនៅឆ្នាំនេះ រដ្ឋាភិបាលដាក់គោលដៅនាំចេញអង្ករយ៉ាងតិចចំនួន ៨ លានតោន ខណៈគិតត្រឹមខែមករាដល់ខែកញ្ញា ថៃបានលក់អង្ករចំនួន ៦.០៨ លានតោនមកហើយ ដោយកើនឡើង ១២ ភាគរយ បើធៀបនឹងឆ្នាំមុន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Bangkok Post

ចុចអាន៖ មកដឹងតម្លៃស្ករ ស ក្នុងមួយគីឡូក្រាមនៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ ម៉ោង មុន

​ខ្យល់​កន្ត្រាក់​ បណ្ដាល​ឱ្យ​ដើមជ្រៃក្រឹម​មួយ​ដើម​ រលំ​សង្កត់​រ៉ឺម៉ក​កាហ្វេ និងកង់បីឥណ្ឌា​រងការខូចខាត

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ព្រាប កុល ៖ ថៃនឹងរងនូវភាពអាមាសនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀតក្រោយពេលដែលខ្លួនបានធ្វើឱ្យកម្ពុជាអស់ភាពអត់ធ្មត់ ឈានដល់ការប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ)

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ គាំទ្រសម្តេចធិបតី ជុំវិញការប្ដឹងថៃតុលាការអន្តរជាតិ និងយន្តការប្រើកម្លាំងការពារខ្លួន

នយោបាយ៩ ម៉ោង មុន

សមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្កោលទោសសកម្មភាព​របស់ទ័ពថៃ និងគាំទ្រ​ឱ្យរដ្ឋាភិបាលប្ដឹង​ទៅ​ ICJ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង​ព្រះរាជ​ពិធី​ទិវា​បរិស្ថាន​ជាតិ និងបរិស្ថានពិភពលោក នាថ្ងៃទី០៥ ខែមិថុនា

Sokha Hotels

ព័ត៌មានពេញនិយម