Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងតម្លៃស្ករ ស ក្នុងមួយគីឡូក្រាមនៅ ថៃ

បានផុស

នៅ

ថៃបាន​អនុម័ត​ដំឡើង​ថ្លៃ​ស្ករស​ក្នុង​ស្រុក ១០ ភាគរយ ដោយ​បង្កើន​ថ្លៃដើម​ដល់​អ្នកប្រើប្រាស់​ប្រហែល ២ បាត (០.០២ ដុល្លារ) ​ក្នុង​មួយ​គីឡូក្រាម​​ ដើម្បីជួយដល់ប្រជាកសិករដាំអំពៅ ក៏ដូចជារក្សាតម្លៃស្ករកុំឲ្យឡើងខ្ពស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកតម្លៃលក់រាយអតិបរមាដែលត្រូវបានអនុម័តសម្រាប់ស្ករសគឺ ១៩ បាត (០.៥៣ ដុល្លារ) ក្នុងមួយគីឡូក្រាម និង ២០ បាត (០.៥៦ ដុល្លារ) ក្នុងមួយគីឡូក្រាមសម្រាប់ស្ករសចម្រាញ់ ហើយចំពោះការដំឡើងប្រាក់ ២ បាតបន្ថែមនេះ នឹងគ្របដណ្តប់លើការកើនឡើងនៃថ្លៃដើមផលិតកម្មកសិកម្ម ។

ទន្ទឹមនោះ ការប្រកាសនេះធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលបានផ្លាស់ប្តូរការឡើងថ្លៃ ២០ ភាគរយនៃតម្លៃស្ករក្នុងស្រុក ស្របពេលដែលថៃបានដាក់គោលដៅនាំចេញលើសពី ១ តោន ដោយសារតែប្រទេសនេះជា​ប្រទេស​នាំ​ចេញ​ស្ករ​ធំ​ទី ២ ​របស់​ពិភពលោក ​បន្ទាប់​ពី​ប្រទេស​ប្រេស៊ីល ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ប្រទេសថៃរំពឹងនឹងផលិតស្ករបាន ៨ លានតោនក្នុងឆ្នាំ ២០២៣ នេះ ដោយនៅក្នុងនោះ ២.៥ លានតោននឹងត្រូវប្រើប្រាស់ក្នុងស្រុក ហើយ ៥.៥ លានតោននឹងត្រូវនាំចេញ ខណៈកាលពីឆ្នាំមុន ប្រទេសនេះបាននាំចេញស្ករសចំនួន ៧.៦៩ លានតោនទៅក្នុងទីផ្សារពិភពលោក ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ ពិចារណាបន្តលើកលែងទិដ្ឋាការលើទេសចរ ចិន រហូតដល់ចុងឆ្នាំ ២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម