ព័ត៌មានអន្ដរជាតិ
ដឹងមូលហេតុ ដែលការដោះដូរចំណាប់ខ្មាំង និងអ្នកទោស អ៊ីស្រាអែល-ហាម៉ាស ត្រូវពន្យារពេល
ប្រភពពីខាងប៉ាឡេស្ទីនបានបញ្ជាក់ថា ការដោះលែងចំណាប់ខ្មាំងដែលត្រូវឃុំខ្លួននៅតំបន់ហ្គាហ្សា គឺត្រូវពន្យារពេល ២៤ ម៉ោង ដោយសារតែអ៊ីស្រាអែល និងក្រុមហាម៉ាស មិនឯកភាពគ្នាទៅលើថាតើចំណាប់ខ្មាំង ឬអ្នកទោសណាត្រូវដោះលែងមុន ។

អ៊ីស្រាអែល បានយល់ព្រមលើកិច្ចព្រមព្រៀងដែលនឹងដោះដូរអ្នកទោសប៉ាឡេស្ទីន និងចំណាប់ខ្មាំងចំនួន ៥០ នាក់ជាមួយក្រុមហាម៉ាស ខណៈដំបូងឡើយ ដំណើរការនៃការដោះលែងគ្រោងចាប់ផ្តើមនៅម៉ោង ១០ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ប៉ុន្តែក្រុមមន្ត្រីនិយាយថា មិនមានការដោះលែងចំណាប់ខ្មាំងណាម្នាក់នោះទេ រហូតដល់ថ្ងៃសុក្រ ។
តាមការបញ្ជាក់ពីមន្ត្រីប៉ាឡេស្ទីន, បទឈប់បាញ់ត្រូវបានពន្យារពេល ដោយសារអ៊ីស្រាអែល និងក្រុមហាម៉ាស មិនព្រមព្រៀងគ្នាទៅលើថាតើ ចំណាប់ខ្មាំងណានឹងត្រូវដោះលែងមុន និងត្រូវដោះលែងដោយរបៀបណា ខណៈភាគីទាំងសងខាង បានផ្លាស់ប្តូរបញ្ជីឈ្មោះអ្នកដែលត្រូវដោះលែងរួចទៅហើយ ។

គួររម្លឹកឡើងវិញថា កាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា គណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែល បានអនុម័តក្នុងសំឡេងភាគច្រើនលើកិច្ចព្រមព្រៀងមួយ ដែលនឹងនាំឲ្យមានការដោះលែងចំណាប់ខ្មាំងខ្លះពីតំបន់ហ្គាហ្សា ។
គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានបោះឆ្នោតលើផែនការ ដែលនឹងផ្អាកការវាយលុករបស់ខ្លួននៅហ្គាហ្សា រយៈពេលច្រើនថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងប្រហែល ៥០ នាក់ក្នុងចំណោមចំណាប់ខ្មាំងទាំង ២៤០ នាក់ដែលកំពុងស្ថិតនៅក្នុងដៃក្រុមហាម៉ាស ។
ក្រោយមក អ៊ីស្រាអែលក៏បានបញ្ចេញបញ្ជីឈ្មោះជនជាតិប៉ាឡេស្ទីនចំនួន ៣០០ នាក់ដែលអាចនឹងដោះលែងតាមដំណាក់កាលក្រោមកិច្ចព្រមព្រៀងនេះ ខណៈបញ្ជីនោះមានបង្ហាញទាំងឈ្មោះ អាយុ និងបទល្មើសរបស់អ្នកដែលនឹងត្រូវដោះលែងទៀតផង ៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ការដោះដូរចំណាប់ខ្មាំងនិងអ្នកទោស រវាងអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស ត្រូវពន្យារពេល
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


