ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល និងក្រុមហាម៉ាស ប្រកាសសង្គ្រាមរយៈពេលវែង ក្រោយបទឈប់បាញ់
ទាំងក្រុមហាម៉ាស់ និងអ៊ីស្រាអែលសុទ្ធតែប្រកាសដូចគ្នាថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីបន្តសង្រ្គាមអូសបន្លាយរយៈពេលវែង បន្ទាប់ពីការផ្អាកបាញ់រយៈពេលខ្លីនៅតំបន់ហ្គាហ្សា។

ភាគីទាំងពីរ នឹងផ្អាកការប្រយុទ្ធគ្នារយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមពីម៉ោង៧ព្រឹកទៅ (ម៉ោងនៅអ៊ីស្រាអែល) ដោយផ្អែកលើកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមឥស្លាមប៉ាឡេស្ទីន។
អ្នកនាំពាក្យរបស់កងកម្លាំងប្រដាប់អាវុធ Al-Qassam ដែលជាសម្ព័ន្ធចលនាហាម៉ាស បានចេញសេចក្តីថ្លែងការណ៍ជាវីដេអូមួយ បន្ទាប់ពីសេចក្តីប្រកាសអំពីការផ្អាកមនុស្សធម៌នោះថា យុទ្ធជនប៉ាឡេស្ទីន នៅតែត្រៀមខ្លួន ដើម្បីប្រឈមមុខជាមួយកងកម្លាំងអ៊ីស្រាអែល ដរាបណាសង្រ្គាមនៅតែបន្ត។
លោកបន្ថែមថា លក្ខខណ្ឌដែលព្រមព្រៀងសម្រាប់ការផ្អាកបាញ់ គឺដូចទៅនឹងលក្ខខណ្ឌ ដែលក្រុមហាម៉ាសបានស្នើឡើង មុនពេលអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការជើងគោករបស់ខ្លួននៅហ្គាហ្សាដែរ។ ដំបូងឡើយ អ៊ីស្រាអែលបានច្រានចោលសំណើនេះ ដោយអះអាងថា ខ្លួនអាចសម្រេចបាននូវគោលដៅរបស់ខ្លួនជាមួយនឹងអំណាចយោធា។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៣ខែវិច្ឆិកាថា ការនាំយកតំបន់ហ្គាហ្សាភាគខាងជើងមកគ្រប់គ្រង គឺគ្រាន់តែជាដំណាក់កាលដំបូងនៃសង្រ្គាមដ៏យូរប្រឆាំង នឹងក្រុមហាម៉ាសប៉ុណ្ណោះ។
លោកនិយាយថា នៅប៉ុន្មានថ្ងៃខាងមុខ កងកម្លាំងអ៊ីស្រាអែលនឹងផ្តោតលើការរៀបចំផែនការ និងបញ្ចប់ការត្រៀមលក្ខណៈ សម្រាប់ដំណាក់កាលបន្ទាប់នៃការប្រយុទ្ធ ។ អ៊ីស្រាអែលនឹងរក្សាកម្លាំងរបស់ខ្លួននៅតំបន់ហ្គាហ្សា អំឡុងពេលផ្អាកបាញ់ ហើយគោរពតាមកិច្ចព្រមព្រៀងនោះ ប៉ុន្តែក៏នឹងបន្តប្រតិបត្តិការយោធាវិញផងដែរ នៅពេលការផ្អាកនេះបញ្ចប់ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


