ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រកាស សម្លាប់បានមេទ័ពជើងទឹកក្រុមហាម៉ាស
អ៊ីស្រាអែល បានប្រកាសពីការសម្លាប់លោក Amar Abu Jalalah ដែលជាមេបញ្ជាការប្រតិបត្តិការផ្លូវទឹករបស់ក្រុមហាម៉ាស នៅក្នុងការវាយប្រហារពីអាកាសលើទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសនៅលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែវិច្ឆិកាថា “លោក Amar Abu Jalalah គឺជាមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រយុទ្ធដែនទឹករបស់ក្រុមហាម៉ាស ដែលបានចូលរួមដឹកនាំ ការវាយប្រហារតាមដែនសមុទ្រជាច្រើនលើកច្រើនសា”។
IDF បន្ថែមថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដោយសារតែព័ត៌មានចារកម្មពីទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (Shin Bet) កងទ័ពជើងទឹក និងប្រភពផ្សេងទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាស មិនទាន់ធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។

រឿងនេះកើតឡើង ចំពេលអ៊ីស្រាអែលនិងក្រុមហាម៉ាស គ្រោងចាប់ផ្តើមបទឈប់បាញ់រយៈពេល៤ថ្ងៃ តាមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងនេះ អនុញ្ញាតឲ្យចំណាប់ខ្មាំង៥០នាក់និងអ្នកទោសប៉ាឡេស្ទីន១៥០នាក់ ត្រូវបានដោះលែង ហើយបង្កើនការផ្តល់ជំនួយដល់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ដឹងមូលហេតុ ដែលការដោះដូរចំណាប់ខ្មាំង និងអ្នកទោស អ៊ីស្រាអែល-ហាម៉ាស ត្រូវពន្យារពេល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


