Connect with us

ព័ត៌មានជាតិ

ប្រាក់ខែមន្ត្រីកសិកម្មឃុំនឹងទទួលបានដូចគ្រូបង្រៀន ១,៤ លានរៀលនាឆ្នាំដំបូង រួមនឹងប្រាក់​ឧបត្ថម្ភផ្សេងៗ

បានផុស

នៅ

​មន្ដ្រីកសិកម្មឃុំ ​ដែលត្រៀមនឹងប្រឡងជ្រើសរើសនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ នឹង​ទទួល​បានប្រាក់បៀវត្សដូចគ្រូបង្រៀននៅតាមតំបន់ ពោលគឺអនុវត្តស្ដង់ដារតែមួយដូច​ដែលមាន​កំណត់ក្នុងច្បាប់ស្ដីពី សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ​មានប្រសាន៍នៅក្នុងសន្និសីទសារព័ត៌មាន​នៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៣ថា មន្ត្រីកសិកម្មនឹងចូលក្នុងក្របខណ្ឌ «ក» «ខ», «គ» ក្រោយការ​ប្រឡងរួចរាល់ក្នុងដំណាក់កាលមួយឆ្នាំនៃការធ្វើកម្មសិក្សាតាមឃុំគោលដៅ មន្ត្រីកសិកម្ម ទទួល​បានប្រាក់បៀវត្សទាបបំផុត ១ លាន ៤ សែនរៀល តាមប្រភេទក្របខណ្ឌ និងទទួលបាន ប្រាក់​ឧបត្ថម្ភ ១ សែន ៦ ម៉ឺនរៀល ក្នុង១ខែ រួមនិងអត្ថប្រយោជន៍ផ្សេងៗទៀត។​

បើតាមឯកឧត្តមរដ្ឋមន្ត្រីរាជរដ្ឋាភិបាលយកមូលដ្ឋានអ្នកចេះជាប់ ដូចការប្រឡងបាក់ឌុបដែរ ខណៈយន្តការរៀបចំការប្រឡងធ្វើឡើងដោយយុត្តិធម៌ និងតម្លាភាព ហើយអនុញ្ញាតឱ្យភាគពាក់ព័ន្ធចូលរួមតាមដានដំណើរការប្រឡង និងកែវិញ្ញាសារ។

ការប្រឡងមន្ត្រីកសិកម្មឃុំ សង្កាត់ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣នេះ ដែលមានបេក្ខជន​ចូល​រួម​ប្រឡងសរុបមានចំនួន ៣ ៣២៩ នាក់ សម្រាប់ការជ្រេីសរេីស ២៥០ នាក់នៅឆ្នាំ ២០២៣។

នៅដេីមឆ្នាំ ២០២៤ ក្រសួងកសិកម្ម នឹងជ្រេីសរេីសថែម ៨០០ នាក់ទៀត និង ២០២៥ ថែម ៥៥០ នាក់ឲ្យគ្រប់ ១៦០០ នាក់។ ការប្រឡងមានមុខវិជ្ជាកសិកម្ម ចំណេះដឹងទូទៅ និងភាសាអងគ្លេស (កសិកម្ម)៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៨ នាទីutes មុន

ពេជ្រ ចរណៃ សន្យាធ្វើតាមបណ្តាំលោកគ្រូ សាន គឹមស៊ាន ដើម្បីថែរក្សាអភិរក្សក្បាច់គុនល្បុក្កតោខ្មែរ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

មេ​ណាតូអញ្ជើញ​លោក ហ្សេលេនស្គី ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ឡាអេ

ព័ត៌មានជាតិ២៣ នាទីutes មុន

ទុរេនសំឡូត គ្រោងចុះបញ្ជី Brand Name ដើម្បីបញ្ជៀសការក្លែងបន្លំ

ព័ត៌មានជាតិ៣៥ នាទីutes មុន

លោក ប៉ែន បូណា៖ ព័ត៌មានពិតពីជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដី បង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ

ព័ត៌មានជាតិ៣៩ នាទីutes មុន

ត្រឹមខែឧសភា រាជរដ្ឋាភិបាល ចំណាយថវិកាជាង ៨៥ លានដុល្លារ ជូនកម្មការិនីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម