Connect with us

ព័ត៌មានជាតិ

មន្ត្រីកសិកម្មឃុំ ២៥០ នាក់ចាប់ផ្ដើមចូលរួមបណ្ដុះបណ្ដាលដំបូង​នៅថ្ងៃស្អែក

បានផុស

នៅ

មន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ ដែលបានប្រឡងជាប់កាលពីថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២៣ នឹង​ចូល​រួមវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងនៅថ្ងៃទី ១៣-១៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នៅសាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីទាំង ២៥០ នាក់នេះ គឺនឹងដាក់ពង្រាយនៅតាមខេត្តដែលសម្បូរផលិតកម្មស្រូវ ដូចជាខេត្តស្ថិត​នៅ​ជុំវិញបឹងទន្លេសាប ដែលមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពង់ចាម តាកែវ ព្រៃវែង និងខេត្តស្វាយរៀង។

លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាមផែនការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺគ្រោងដាក់មន្ត្រីកសិកម្មឃុំឱ្យ​បានគ្រប់ឃុំនៅទូរទាំងប្រទេសដែលមានចំនួនសរុបរហូតដល់ ១ ៦០០ នាក់ ដែលបច្ចុប្បន្នក្រសួង​កសិកម្មជ្រើសរើសបាន ២៥០ នាក់រួចហើយ ខណៈខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ នឹងជ្រើសរើសបន្ថែម ៨០០ នាក់ទៀត។

លោកបញ្ជាក់ថា ផែនការដាក់ពង្រាយមន្ត្រីឃុំ-សង្កាត់ នឹងបញ្ចប់ត្រឹមឆ្នាំ ២០២៥ ក្រោយមកទើបធ្វើការពង្រឹងការងារមន្ត្រីជាដំណាក់កាលៗ។

បើតាមលោក យ៉ង សាំងកុមារ ការទទួលខុសត្រូវរបស់មន្ត្រីកសិកម្មឃុំ សង្កាត់ គឺត្រូវកំណត់បញ្ហាប្រឈមរបស់កសិករ និងតម្រូវការរបស់កសិករ ហើយលើកបញ្ហាដើម្បីស្វែងរកដំណោះស្រាយពីស្ថាប័នជំនាញ និងអង្គភាពពាក់ព័ន្ធ។

ក្រៅពីនេះ គឺសម្រសម្រួលដឹកនាំដើម្បីរកដំណោះស្រាយជូនដល់កសិករ ព្រមទាំងសម្របសម្រួលគាំទ្រកសិករក្នុងផលិត​កម្មផ្សារភ្ជាប់ទីផ្សារ កសាងចង្វាក់ផលិតកម្ម និងតម្លៃទីផ្សារ និងប្រមូលស្ថិតិកសិកម្ម ដែលធ្វើឱ្យក្រសួងកសិកម្មខិតនៅជិត​កសិករធ្វើឱ្យកសិករមានភាពកក់ក្ដៅ ដែលមានអ្នកជួយដោះស្រាយបញ្ហាទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម