សេដ្ឋកិច្ច
រដ្ឋាភិបាល ដាក់ពង្រាយមន្ត្រីកសិកម្មឃុំចំនួន ១០០០ នាក់បន្ថែមទៀត នៅក្នុងឆ្នាំ ២០២៥
មន្ត្រីកសិកម្មឃុំចំនួន ១០០០ នាក់ នឹងត្រូវដាក់ពង្រាយនៅគ្រប់រាជធានី-ខេត្ត ទាំង ២៥ ទូទាំងប្រទេសកម្ពុជា បន្ថែមលើមន្ដ្រីកសិកម្មឃុំចំនួន ២៥០នាក់ ដែលមានស្រាប់ និងកំពុងបម្រើប្រជាកសិករ ខណៈរដ្ឋាភិបាលមានផែនការដាក់ពង្រាយមន្ត្រីកសិកម្មឃុំឱ្យបានរហូតដល់ ១៦០០ នាក់ ទូរទាំងប្រទេស។

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា មន្រ្តីកសិកម្មឃុំ កំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផលិតកម្ម បង្កើនគុណភាពផលិតផលកសិកម្ម និងសម្របសម្រួលទីផ្សារកសិផលជូនកសិករ។
លើសពីនេះទៀត មន្រ្តីកសិកម្មឃុំបានចូលរួមផ្សព្វផ្សាយពីកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម និងតម្លៃស្រូវសើម ដោយផ្ទាល់ជាមួយកសិករ និងតាមប្រព័ន្ធបណ្ដាញសង្គមយ៉ាងសកម្ម។
លោក យ៉ង សាំងកុមារ បញ្ជាក់ថា មន្ត្រីកសិកម្មឃុំ ដើរតួជាអ្នកសម្របសម្រួលរវាងកសិករ និងអ្នកពាក់ព័ន្ធ ការងារផលិតកម្ម និងទីផ្សារ ដែលមន្ត្រីត្រូវមានជំនាញសម្របសម្រួល ខណៈការដាក់ពង្រាយដំបូងត្រូវការបណ្ដុះបណ្ដាលតម្រង់ទិសច្រើន។

-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


