ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យរំឭកគុណអង្គរ នៅខេត្ដសៀមរាប
នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាកយរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍រំឭគុណអង្គរលើកទី៣ ដើម្បីរំឭកនឹកគុណដល់ព្រលឹងបុព្វការីជន និងដើម្បីអរគុណដល់សន្ដិភាព ជាពិសេសអបសាទរ រមណីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅខាងមុខប្រាសាទអង្គរវត្ដ។

នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវជាភរិយាឥស្សរជនជាន់ខ្ពស់នៃកម្ពុជា ព្រមជាមួយអ្នកមុខអ្នកការ ជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទ្បើងថា ការរៀបចំពិធីរំឭកគុណនេះ គឺជាការបង្ហាញនូវអរិយធម៌ វប្បធម៌ និងប្រវត្ដិសាស្ដ្រដ៏សែនយូរលង់ របស់ជាតិសាសនាដែលមានវ័យចំណាស់មួយនេះ ប្រកបដោយមោទនភាពជាតិខ្មែរ ។ មួយវិញទៀត ពិធីនេះក៏បានចូលរួមចំណែកផ្សព្វផ្សាយនូវសក្ដានុពលវប្បធម៌ និងទេសចរណ៍ របស់កម្ពុជា ដល់អ្នកទេសចរជាតិ និងអន្តរជាតិ ឱ្យបានឃើញនូវស្នាដៃដ៏អស្ចារ្យ ប្រកបដោយទេព កោសល្យខ្ពស់របស់បុព្វបុរសខ្មែរយើង ។

លោកជំទាវបណ្ឌិត បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី រួមនឹងការបន្ដស្មារតីដ៏ត្រឹមត្រូវនេះ របស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ធ្វើឱ្យវិស័យវប្បធម៌ត្រូវបានលើកតម្កើង ប្រកបដោយភាពប្រទាក់ក្រឡា ជាមួយវិស័យទេសចរណ៍ ដោយមានការគាំទ្រគ្នាទៅវិញទៅមក ។ ជាក់ស្ដែង កិច្ចអភិរក្ស និងអភិវឌ្ឍន៍ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានទទួលការគាំទ្រ និងកោតសរសើរពីសំណាក់សាធារណៈជន និងភ្ញៀវទេសចរ ស័ក្តិសមជាសម្បត្ដិបេតិកភណ្ឌរបស់មនុស្សជាតិ ដែលយើងត្រូវរួបរួមគ្នារក្សាការពារ និងថែរក្សា ឱ្យបានគង់វង្សជានិច្ចនិរន្ដរ៍។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យរំឭកគុណអង្គរនេះ គឺជាព្រឹត្តិការណ៍មួយដែលប្រព្រឹត្តិទៅលើថ្នាលសុខសន្តិភាពពេញលេញនៃគោលនយោបាយឈ្នះឈ្នះប្រកបដោយកិត្ដិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងការចាប់ផ្តើមអនុវត្តនូវនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងចាត់ទុកកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិជាតំណាងនូវដួងព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ ជាអាទិភាពចម្បង៕



















-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


