ព័ត៌មានអន្ដរជាតិ
ត្រឹម ២៤ ម៉ោងប៉ុណ្ណោះ ទ័ព អ៊ីស្រាអែល ទម្លាក់គ្រាប់បែកសម្លាប់ពលរដ្ឋ ប៉ាឡេស្ទីន នៅហ្គាហ្សាប្រមាណ ៣១០ នាក់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera បានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ៣១០ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងកាលពីថ្ងៃសុក្រ នៅពេលដែលយោធាអ៊ីស្រាអែលបើកការវាយប្រហារទម្លាក់គ្រាប់បែកពីលើអាកាស ក៏ដូចជាការបំផ្ទុះតាមដីគោក និងតាមសមុទ្រផងដែរ ។

ទន្ទឹមនោះ ការវាយប្រហារដ៏ឃោរឃៅនេះក៏កើតមានឡើង បន្ទាប់ពីអ៊ីស្រាអែលមានការខឹងសម្បារយ៉ាងខ្លាំងទៅលើសហរដ្ឋអាមេរិកដែលបានបោះឆ្នោតវេតូកាលពីថ្ងៃសុក្រលើការការអំពាវនាវជាពិសេសមួយរបស់អង្គការសហប្រជាជាតិ (UN) ឲ្យមានបទឈប់បាញ់ក្នុងសង្គ្រាមដែលកំពុងបន្តត្រាំត្រែងអស់រយៈពេលជាង ២ ខែមកនេះ ។
ស្របពេលជាមួយគ្នានេះ ប្រហែល ៧០ ភាគរយនៃអ្នកដែលបានបាត់បង់ជីវិតជិត ១៧,៥០០ នាក់នៅតំបន់ហ្គាហ្សា ចាប់តាំងពីព្រឹត្តិការណ៍វាយប្រហារមិនធ្លាប់មានកាលពីថ្ងៃទី៧ ខែតុលា គឺភាគច្រើនជាស្ត្រី និងកុមារ ខណៈពលរដ្ឋជាង ៤៦,០០០ នាក់បានរងរបួស ។
ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាធ្វើការបិទតំបន់នោះទាំងស្រុងផងដែរ ហើយថែមទាំងកាត់ផ្តាច់ទឹក អគ្គិសនី ស្បៀងអាហារ ថ្នាំសង្កូវ និងជំនួយមនុស្សធម៌ផ្សេងៗមិនឲ្យទៅដល់ដៃជនស៊ីវិលឡើយ ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស អាចនឹងមានភាគីទី ៣ លូកដៃ ក្រោយការវាយប្រហារសម្លាប់ទាហាន លីបង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


