សន្តិសុខសង្គម
ករណីនិស្សិតផ្ទេរលុយច្រឡំ៤០០០ដុល្លារ ទៅអ្នកលក់បាយមិនព្រមសងវិញនោះ ពេលនេះសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ហើយ!
សៀមរាប ៖ ទីបំផុតបុរសជាអ្នកលក់បាយ ដែលត្រូវនិស្សិតផ្ទេរលុយថ្លៃទិញបាយច្រឡំ៤០០០ដុល្លារ ស្មានតែវេលុយ៤០០០រៀល ហើយទាមទារមកវិញមិនព្រមផ្ទេរលុយឱ្យវិញនោះ ត្រូវបានសមត្ថកិច្ចចាត់ការទៅតាមនីតិវិធីច្បាប់ហើយ។
ហេតុការណ៍ផ្ទេរលុយច្រឡំនេះ បានកើតឡើងកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិជន្លង់ ក្រុមទី១ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ស្ត្រីដែលជានិស្សិត បានឱ្យដឹងថា នៅវេលាម៉ោងប្រហែលជាង ៩ ព្រឹក រូបនាងបានទៅទិញបាយសាច់ជ្រូកមួយប្រអប់ក្នុងតម្លៃ ៤០០០ រៀល នៅចំណុចហាងលក់បាយមួយកន្លែង ស្ថិតនៅចំណុចកើតហេតុខាងលើ ដែលអ្នកលក់ជាបុរសឈ្មោះ សំ យោធិន។ តែដោយសារតែរូបនាងពុំមានប្រាក់ជាប់ខ្លួន ក៏សុំ QR Code របស់អ្នកលក់ដើម្បីផ្ទេរប្រាក់ថ្លៃបាយឱ្យ ប៉ុន្តែដោយសារពិនិត្យមិនច្បាស់ ក៏ច្រឡំស្កេនជាប្រាក់ដុល្លារចំនួន ៤០០០ ដុល្លារ។
ពេលដឹងថា ទឹកប្រាក់ចំនួន៤០០០ដុល្លារ បានផ្ទេរចេញពីគណនីធនាគារខ្លួនក៏គិតថា ច្បាស់ជាផ្ទេរច្រឡំទៅឱ្យអ្នកលក់បាយខាងលើជាក់ជាមិនខាន ក៏ស្ត្រីរូបនេះប្រញាប់ប្រញាល់ទៅសុំប្រាក់ពីបុរសជាអ្នកលក់នោះវិញ។ ប៉ុន្តែបុរសអ្នកលក់បាយរូបនេះមិនព្រមប្រគល់ប្រាក់ទាំងនោះឱ្យមកនាងទាំងអស់វិញឡើយ ដោយទាមទារយកពាក់កណ្ដាល តែពេលនោះនាងមិនព្រមឱ្យ។
លុះមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ រូបនាងបាននាំសាច់ញាតិមកឱ្យជួបចរចាទាមទារយកប្រាក់នោះត្រឡប់មកវិញ តែបុរសជាអ្នកលក់រូបនេះនៅតែបដិសេធមិនព្រមប្រគល់ឲ្យដដែល ទើបចុងក្រោយ នាងក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងមកកាន់នគរបាលក្រុងសៀមរាប ដើម្បីឱ្យជួយអន្តរាគមន៍យកប្រាក់របស់នាងទាំងនោះត្រឡប់មកវិញតែម្ដងទៅ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប ដកហូតយកវត្ថុតាងបានមួយចំនួនមានដូចជា ប្រាក់ដុល្លារចំនួន ៥៤៥ ដុល្លារ ប្រាក់ថៃចំនួន ២៤០បាត ប្រាក់រៀលខ្មែរ ចំនួន ៨២០០រៀល ទូរសព្ទដៃ០២គ្រឿង និងម៉ូតូ០១គ្រឿង ហើយបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ កុសល

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


