ព័ត៌មានជាតិ
លោក ស៊ីន ចាន់សេរីវុត្ថា៖ ក្រុមហ៊ុនពីរកំពុងដំណើរការហោះហើរពីវៀតណាមចូលខេត្តសៀមរាប
លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួនពីរ គឺ វៀតណាមអ៊ែឡាញ និងក្រុមហ៊ុន Vietjet បានភ្ជាប់ជើងហោះហើរពីវៀតណាម ចូលរាជធានីភ្នំពេញ និងខេត្តសៀមរាប។

អ្នកនាំពាក្យបានឱ្យដឹងទៀតថា ក្រុមហ៊ុនវៀតណាមអ៊ែឡាញ ធ្វើការហោះហើរពីហូជីមិញ-សៀមរាប, សៀមរាប-ហូជីមិញ ក្នុងមួយសប្តាហ៍ចំនួន ១៤ជើង(មួយថ្ងៃ២ជើង), ហាណូយ-សៀមរាប មួយថ្ងៃចំនួន២ជើង មួយសប្តាហ៍ស្មើនឹង ១៤ជើង, ហាណូយ ហ្លងព្រះបាង-សៀមរាប មួយសប្តាហ៍ចំនួន ៥ជើង។ ដោយឡែកក្រុមហ៊ុន Vietjet ធ្វើការហោះហើរមួយសប្តាហ៍ចំនួនបីជើង រវាងហាណូយ-សៀមរាប។

លោក ស៊ីន ចាន់សេរីវុត្ថា បានគូសបញ្ជាក់ទៀតថា គិតត្រឹមដើមខែធ្នូ ឆ្នាំ ២០២៣ អាកាសយានដ្ឋានទាំងបីរបស់កម្ពុជា មានជើងហោះហើរសរុបចំនួន ៤៩៣ជើង(ឯកទិស) និងទ្វេទិសមានចំនួន ៩៨៦ជើង។
លោក ខៀវ ធី ប្រធានសមាគមមគ្គទេសក៍ទេសចរណ៍អង្គរ បានលើកឡើងថា ភ្ញៀវទេសចរពីប្រទេសវៀតណាម ដែលចូលមកកម្សាន្តនៅខេត្តសៀមរាប ភាគច្រើនស្នាក់នៅចំនួនបីថ្ងៃ។ លោកបានបន្តថា ក្រុមហ៊ុនវៀតណាអ៊ែឡាញ គឺជាក្រុមហ៊ុនជាតិដ៏ធំរបស់វៀតណាមទទួលបានភ្ញៀវទេសចរពីប៉ែកអឺរ៉ុបច្រើន ហើយក្រុមហ៊ុននេះ តែងតែដឹកអ្នកដំណើរចូលកម្សាន្តនៅប្រទេសវៀមណាម និងហូសមកកម្ពុជាផងដែរ។
លោកមើលឃើញថា ប្រសិនបើរាជរដ្ឋាភិបាល សម្រួលលើការលើកលែងទិដ្ឋការដល់ភ្ញៀវទេសចរអឺរ៉ុប ដូចប្រទេសវៀតណាម លោកជឿជាក់ថា ទេសចរអឺរ៉ុបនឹងចូលមកកម្សាន្តច្រើននៅកម្ពុជា មិនចាញ់ប្រទេសជិតខាងឡើយ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែ កក្កដា ឆ្នាំ ២០២៣ ភ្ញៀវទេសចរវៀតណាម ចូលមកកម្សាន្តនៅកម្ពុជា មានចំនួន ៥៥១ ១៥៦ នាក់ ស្មើ ១៨,១ ភាគរយ មានការកើនឡើង ១៩០,៤ ភាគរយ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


