ព័ត៌មានជាតិ
មន្ត្រីជលផលខេត្តបាត់ដំបងអះអាង ទិន្នផលផលត្រីកើនឡើង ទោះបីបទល្មើសនៅបន្តកើតមាន
ការបង្ក្រាបបទល្មើសនេសាទក្នុងដែនបឹងទន្លេសាបនៃខេត្តបាត់ដំបង ក្នុងឆ្នាំ២០២៣ ប្រហាក់ប្រហែលទៅនឹងឆ្នាំ២០២២ ខុសគ្នាត្រង់ថាចំនួនត្រីនិងវិស័យវារីវប្បកម្មហាក់កើនឡើងជាងមុន។ នេះបើតាមការលើកឡើងពីលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តនៅថ្ងៃទី២០ ខែធ្នូ នេះ។

លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានលើកឡើងថា របាយការណ៍បូកសរុបលទ្ធផលពុំទាន់បានពេញលេញនៅឡើយទេ។ បើទោះបីក្នុងរបាយការណ៍នៃការបង្ក្រាបបទល្មើសនេសាទបានបិទបញ្ចប់ត្រឹមថ្ងៃទី១៥ ខែធ្នូ ខាងមន្ទីរជំនាញនៅមានឱកាសបង្ក្រាបសល់ជាង ១០ថ្ងៃទៀត តែការបង្ក្រាបក្នុងឆ្នាំ២០២៣ បានប្រហាក់ប្រហែលគ្នាទៅនឹងឆ្នាំមុន។ ប៉ុន្តែអ្វីដែលខុសគ្នា ឆ្នាំ២០២៣ នេះ កំណើនត្រីមិនថមថយជាងឆ្នាំមុនទេ និងផ្នែកវារីវប្បកម្មបានកើនឡើងផងដែរ។

លោកបានអះអាងថា «ឆ្នាំនេះត្រីអាចនឹងមានតម្លៃលើទីផ្សារទាបជាងឆ្នាំមុន នេះបើគិតទាំង ប្រហុក ផ្អក ត្រីឆ្អើរ ជាដើមផង ស្របតាមវិស័យវារីវប្បកម្មបានកើនឡើង ១ ជា ៣ បើធៀបក្នុងឆ្នាំ២០២២។ កូនត្រីដែលឈ្មួញលួចដាក់ធ្វើជាចំណី ក៏មានទំហំតូចដែរ ខណៈដែលការប៉ះពាល់តិចតួចនេះ គឺយកទៅបំប៉នត្រីដែលប្រជានេសាទបានចិញ្ចឹម ដូចជា ត្រីអណ្ដែង ត្រីផ្ទក់ និងត្រីឆ្ដោ ដែលមានទំហំកើនឡើង ១ ជា ៣ បើធៀបឆ្នាំមុនលើវិស័យវារីវប្បកម្មក្នុងឆ្នាំ២០២៣នេះ»។
លោក ខេង សាវុន មេឃុំព្រែកនរិន្ទ នៃស្រុកឯកភ្នំ បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី២១ ខែធ្នូ នេះថា ឆ្នាំនេះលោកសង្កេតឃើញកំណើនត្រីហាក់កើនឡើងតាំងពីពាក់កណ្ដាលខែវស្សាមកម្ល៉េះ។ ប្រភេទត្រីដែលប្រជានេសាទរកមិនសូវបានកាលពីឆ្នាំមុន ឆ្នាំនេះបានកើនឡើងច្រើនដែលប្រជានេសាទបានធ្វើដូចជា ត្រីឆ្អើរ ប្រហុក ផ្អក ជាដើម ហាក់សំបូរជាងមុន។

ចំណែកការកើនឡើងក្នុងការចិញ្ចឹមត្រីនៅតំបន់បឹងទន្លេសាប លោកថា«មិនជាប៉ះពាល់ដល់ត្រីតូចៗពេកនោះទេដើម្បីធ្វើជាចំណី។ ពួកអ្នកចិញ្ចឹមច្រើនទិញចំណីត្រីដែលងាប់ៗសល់ពីតំបន់នៅសមុទ្រ ហើយក្រៅពីនេះគឺទិញសាច់ខ្យងជាចំណីផងចំណែកការប៉ះពាល់ចំណីកូនត្រីក៏វាមានកម្រិតទាបដែរ»។

បើទោះបែបនេះក្តី ប្រជានេសាទជាលក្ខណៈគ្រួសារនៅតាមតំបន់បឹងទន្លេសាបបានលើកឡើងប្រហាក់ប្រហែលគ្នាថា ឆ្នាំនេះបទល្មើសហាក់មិនថមថយនោះទេ។ ពួកគេក៏សំណូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធត្រូវតែបន្តការទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពខ្ពស់ទើបមច្ឆាជាតិសម្បូរ ដែលនឹងជួយផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរឡើងពី ១ឆ្នាំទៅ ១ឆ្នាំ ជាពិសេសធ្វើជាម្ហូបអាហារត្រៀមទុកបានយូរ សម្រាប់តម្រូវការក្នុងគ្រួសារ ឬលើទីផ្សារក្នុងរដូវកាលច្រូតកាត់ម្តងៗកុំឲ្យមានការនាំចូលពីប្រទេសជិតខាង វាមានតម្លៃខ្ពស់ ហើយនឹងប៉ះពាល់ដល់សុខភាពជាដើមផង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


