ជីវិតកម្សាន្ដ
ណាក់ ស្រីណា ពោលពាក្យប៉ុន្មានឃ្លា ក្រោយមិត្តសម្លាញ់ ហ៊ិន ច័ន្ទនីរ័ត្ន រៀបអាពាហ៍ពិពាហ៍
ក្នុងពិធីមង្គលការពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី ថ្មីៗនេះ គេឃើញពិធីការិនី កញ្ញា ណាក់ ស្រីណា បានបង្ហាញវត្តមានយ៉ាងស្រស់ស្អាតផងដែរ ដោយធ្វើជាអ្នកកំដរអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន។ អ្វីដែលចាប់អារម្មណ៍ក្រៅពីការអបអរ និងជូនពរថ្ងៃពិសេសមិត្តសម្លាញ់ កញ្ញា ណាក់ ស្រីណា ក៏បានពោលយ៉ាងភ្ញាក់ផ្អើល។

ដូចមហាជនបានដឹងហើយថា កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ គឺជាថ្ងៃសិរីសួស្តី នៃអាពាហ៍ពិពាហ៍របស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ខណៈពិធីមង្គលការនេះ បានរៀបចំឡើងយ៉ាងអធិកអធមស្ថិតនៅគេហដ្ឋានដ៏ធំស្កឹមស្កៃនារាជធានីភ្នំពេញ។

កត់សម្គាល់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ គឺមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីថ្នាក់ដឹកនាំនៅតាមស្ថាប័នធំៗ មួយចំនួន ព្រមទាំងសមាជិកគ្រួសារ រួមនឹងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បយ៉ាងច្រើនកុះករ។

ដោយឡែកចាប់អារម្មណ៍កញ្ញា ណាក់ ស្រីណា បានលើកឡើងខ្លឹមសារដោយខ្លីថា «ស្រីរ័ត្ន ការហើយ ចុះពេលណា ស្រីណា ម្តង? ជាសំនួរគេសួរពេញរោងការ»។ ជាមួយគ្នា នៃការលើកឡើងរបស់ កញ្ញា ណាក់ ស្រីណា ខាងលើនេះ ក៏មានអ្នកគាំទ្រ និងមហាជនមួយចំនួន បានជូនពរនាងឆាប់ដល់គូផងដែរ។

គួររម្លឹកថា ក្នុងឱកាសអាពាហ៍ពិពាហ៍របស់អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី លោក ឌី ពេជ្រ ឃើញថា គូស្នេហ៍អ្នកទាំងពីរ បានបង្ហាញនូវស្នាមញញឹមដ៏ផ្អែមល្ហែមមានសេចក្តីសុខដែលពោរពេញទៅដោយភាពសប្បាយរីករាយដោយសារពេលនេះគឺជាថ្ងៃដ៏មានសុភមង្គលគួរឲ្យចងចាំ។ តាមរយៈនេះ ក៏មានអ្នកគាំទ្រ និងមិត្តភ័ក្ដិសិល្បៈជាច្រើនបានសម្តែងការចូលរួមអបអរជូនពរដល់គូស្នេហ៍ ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមីលោក ឌី ពេ ជ្រ ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


