Connect with us

ជីវិតកម្សាន្ដ

សុខៗ Gong Yoo លុបរូបភាពទាំងអស់លើ IG ផ្ទាល់ខ្លួន

បានផុស

នៅ

Gong Yoo ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបលោកបានសម្រេចចិត្តលុបរូបថតទាំងអស់នៅលើ Instagram ផ្ទាល់ខ្លួន។ ក្រោយមកតារាកូរ៉េរូបនេះបានទម្លាយពីមូលហេតុដែលលោកសម្រេចលុបចោលរូបទាំងនោះដោយទុកតែប៉ុន្មានសន្លឹកប៉ុណ្ណោះ។

កាលពីពេលថ្មីៗនេះផងដែរ តួឯកប្រុសក្នុងរឿង “Train to Busan” បានធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោកមានការភ្ញាក់ផ្អើលនិងងឿងឆ្ងល់យ៉ាងខ្លាំងថា តើមានអ្វីកើតឡើងចំពោះតារាកូរ៉េខាងត្បូង Gong Yoo ខណៈដែលរូបភាពដែលគាត់បានបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួនមានឈ្មោះថា gongyoo_official និងមានអ្នកគាំទ្រជាង ៤.១លាននាក់កន្លងមក នៅសុខៗបែរជាត្រូវបានលុបចោល ដោយបន្សល់ទុកតែ២សន្លឹកប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបភាពរបស់ Gong Yoo ក្នុងឈុតជាមួយនឹងស្នាមញញឹមដ៏មានមន្តស្នេហ៍ និងរូបភាពនៃផ្ទៃខាងក្រោយខ្មៅដែលគាត់បានបង្ហោះដើម្បីចូលរួមរំលែកទុក្ខចំពោះតែតារាសម្តែងប្រុស Lee Sun Kyun ប៉ុណ្ណោះ។

នៅពីក្រោយការសង្ស័យជាច្រើន ទស្សនិកជនបានរង់ចាំការបកស្រាយលម្អិតពីតារាប្រុស Gong Yoo ដោយបង្អង់យូររូបលោកបានទម្លាយការពិតពីមូលហេតុសម្រេចចិត្តលុបរូបភាពចោលថា “ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមិនបង្ហោះរូបថតសកម្មភាពផ្ទាល់ខ្លួនដូចធម្មតានៅលើ IG ទេ។ វា​នឹង​ត្រូវ​បាន​បង្ហោះ​តែ​អំពី​ការងារ​ប៉ុណ្ណោះ ហើយ​ទុកឲ្យភ្នាក់ងារ​ផ្ទាល់ខ្លួនជាអ្នកដោះស្រាយតាម​បំណង​តាំង​ពី​ដើម​មក”។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីអ្នកគាំទ្របានដឹងរឿងរ៉ាវនៅពីក្រោយការសម្រេចចិត្តរបស់ Gong Yoo ហើយ ម្នាក់ៗបានសម្ដែងការខកចិត្ត ប៉ុន្តែក៏នៅតែមានមនុស្សមួយចំនួនធំគោរពលើការសម្រេចចិត្តរបស់លោកដដែល។ ស្របពេលដែលហ្វេនបញ្ចេញមតិថា ពីពេលនេះតទៅ ពួកគេលែងបានឃើញរូបភាពបែបឯកជនរបស់លោកទៀតហើយ។

សូមរម្លឹកដែរថា Gong Yoo បានសម្រេចបើក Instagram ផ្ទាល់ខ្លួនកាលពីឆ្នាំ២០២១ ដែលកាលណោះ បានធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តយ៉ាងខ្លាំង ហើយម្នាក់ៗសម្រុកចូលទៅ Follow បុរសម្នាក់នេះយ៉ាងគគ្រឹកគគ្រេង សឹងមិនជឿថាទោះបីជាឈានដល់វ័យជ្រេយ៉ាងណា តែកេរ្ត៍ឈ្មោះនិងភាពសង្ហារបស់លោកនៅតែសាយភាយពេញពិភពលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Lee Sung-kyung រងការរិះគន់ស្លៀកឈុតស ចំថ្ងៃកាន់ទុក្ខមរណភាព Lee Sun-kyun ទូទាំងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ នាទីutes មុន

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំUN ប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ​ថៃរៀបចំផែនការធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជាយូរមកហើយ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ថៃ កំពុងកុហកទាំង UN និងអាស៊ាន ទាំងដែលខ្លួន ឈ្លានពាននិងបាញ់កម្ពុជាមុនសោះ

កីឡា៥៤ នាទីutes មុន

ព្រឿង​ សុជាតិ​ ប្ដេជ្ញា​ការពារបូរណភាព​ទឹកដី​ និង​ប្រជាជន​កម្ពុជា​ទោះ​ត្រូវ​បាត់បង់​ជីវិត​ក៏​ដោយ​

កីឡា៥៩ នាទីutes មុន

វិសាខា ពង្រីកកីឡដ្ឋានឱ្យទំនើបស្តង់ដា ជាចក្ខុវិស័យត្រៀមធ្វើម្ចាស់ផ្ទះ ពេល​លេងពានអន្តរជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាបិទការហោះហើរទាំងស្រុង នៅតំបន់ផ្ទុះអាវុធជាមួយថៃ

Sokha Hotels

ព័ត៌មានពេញនិយម