Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ប្រតិកម្មខ្លាំងៗដាក់ អ៊ីស្រាអែល រឿងចាប់ពលរដ្ឋខ្លួន ក្នុងដែនទឹកអន្តរជាតិ

បានផុស

នៅ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung នៅថ្ងៃពុធទី២០ ខែឧសភា បានថ្លែងថា ប្រទេសអ៊ីស្រាអែលបានចាប់ខ្លួនពលរដ្ឋកូរ៉េខាងត្បូងនៅក្នុងដែនទឹកអន្តរជាតិ ដោយលោកបានហៅសកម្មភាពនេះថា ជាទង្វើ «អមនុស្សធម៌ខ្លាំងណាស់ និងហួសហេតុពេកហើយ»។ នេះបើយោងតាមការចុះផ្សាយ ពីសារព័ត៌មាន Jerusalem

ក្រុមសកម្មជនស្វាគមន៍ទូកមួយគ្រឿង ដែលកំពុងចូលរួមក្នុងកងនាវា Global Sumud Flotilla មានគោលបំណងទៅដល់តំបន់ហ្គាហ្សា និងបំបែកការបិទផ្លូវកងទ័ពជើងទឹករបស់អ៊ីស្រាអែល (រូបភាព៖REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Lee Jae-myung បាននិយាយថា ពលរដ្ឋកូរ៉េខាងត្បូងត្រូវបានឃាត់ខ្លួនដោយសារមូលហេតុដែលមិនស្របតាមច្បាប់អន្តរជាតិឡើយ ហើយលោកបានចោទសួរថា តើសកម្មភាពបែបនេះអាចបណ្តោយឲ្យកន្លងហួសទៅដោយគ្មានការតវ៉ាដែរឬទេ។

ប្រមុខដឹកនាំកូរ៉េខាងត្បូងបានបន្ថែមទៀតថា លោកជឿជាក់ថាមានប្រទេសជាច្រើននៅអឺរ៉ុបមានឆន្ទៈក្នុងការចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្រោមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ប៉ុន្តែទីក្រុងសេអ៊ូល ត្រូវតែធ្វើការវិនិច្ឆ័យដោយខ្លួនឯងលើបញ្ហានេះ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃនោះ លោកប្រធានាធិបតីបានថ្លែងទាក់ទងនឹងហេតុការណ៍ដែលនាវាជំនួយអន្តរជាតិឆ្ពោះទៅកាន់តំបន់ហ្គាហ្សា ត្រូវបានរឹបអូសដោយកងកម្លាំងអ៊ីស្រាអែល និងសកម្មជនកូរ៉េខាងត្បូងនៅលើនោះត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ថា «អ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានរឹបអូស ឬបាញ់ពន្លិចនាវាដែលដឹកពលរដ្ឋរបស់យើង ដែលបាននិយាយថា ពួកគេទៅកាន់តំបន់ហ្គាហ្សាដើម្បីធ្វើការងារស្ម័គ្រចិត្ត។ តើអ្វីទៅជាមូលដ្ឋានច្បាប់របស់ពួកគេ?»។

យោងតាមក្រសួងការបរទេសកូរ៉េបានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីនាវាជំនួយមនុស្សធម៌ដែលមានវត្តមានលោក Kim Dong-hyun ត្រូវបានឃាត់ទុកកាលពីថ្ងៃទី១៨ នាវាជំនួយមួយគ្រឿងទៀតដែលដឹកកញ្ញា Kim Ah-hyun ក៏ត្រូវបានកងកម្លាំងអ៊ីស្រាអែលរឹបអូសផងដែរ កាលពីព្រលឹមថ្ងៃទី២០ ដែលធ្វើឲ្យសកម្មជនកូរ៉េខាងត្បូងចំនួនពីររូប កំពុងត្រូវបានឃាត់ខ្លួននាពេលបច្ចុប្បន្ន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

គូស្នេហ៍​ស្ម័គ្រចិត្ត​ប្រមាណ​១០០០គូ ដែល​ប្រថុយ​ «​លះបង់ជីវិត» ក្នុងសង្គ្រាម​​អ៊ីរ៉ង់​​ ​រៀបការ​ក្នុងថ្ងៃ​តែមួយ​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម