ព័ត៌មានជាតិ
ភ្នំពេញ គ្រោងបង្កើតក្រុមការងារ ចុះពិនិត្យជនអន្តោប្រវេសន៍ តាមរោងចក្រ សហគ្រាស
អភិបាលរាជធានីភ្នំពេញ បានឯកភាពឱ្យមានការបង្កើតក្រុមការងារចម្រុះ រួមសហការគ្នាតែមួយ ក្នុងការចុះពិនិត្យជនអន្តោប្រវេសន៍នៅតាម រោងចក្រ សហគ្រាស ឬក្រុមហ៊ុនឯកជននានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ការឯកភាពពីសំណាក់អភិបាលរាជធានីភ្នំពេញនេះ ធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ ក្នុងជំនួបពិភាក្សាការងារ ដើម្បីឈ្វេងយល់ពីតួនាទី ភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងវត្តមានជនបរទេស និងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោបវសន៍ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍ថា កិច្ចពិភាក្សាការងារនេះ ធ្វើឡើងដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពី អន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តិសំដៅបង្កើនការគ្រប់គ្រង ជនបរទេសដែលបាន និងកំពុងរស់នៅរាជធានីភ្នំពេញ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។ យើងជាអ្នកអនុវត្តច្បាប់ វាមិនបានសុគ្រិត ១០០% ទេ ពិតជានៅមានភាពចន្លោះប្រហោង ដែលយើងត្រូវរួមគ្នាបំពេញបន្ថែម។ យើងត្រូវរកសំណាញ់មួយ ដែលអាចឱ្យជនបរទេស និងប្រជាពលរដ្ឋរស់នៅសំណាញ់ច្បាប់នេះទាំងអស់គ្នា។ ជារួម ការងារនេះយើងអនុវត្តបានល្អប្រសើរហើយ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវបន្តរួមសហការគ្នាអនុវត្តការងារនេះឱ្យកាន់តែល្អថែមទៀត ដើម្បីឱ្យរាជធានីភ្នំពេញ ធានាបានសុខ សុវត្ថិភាព ជូនជនបរទេសឱ្យកាន់តែមានប្រសិទ្ធភាព និងជឿទុកចិត្ត។

ចំពោះការស្នើសុំឱ្យមានក្រុមការងារចម្រុះ រួមសហការគ្នាតែមួយ ក្នុងការចុះពិនិត្យជនអន្តោប្រវេសន៍នៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុនឯកជននានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ លោក ឃួង ស្រេង បានឯកភាព ដោយសារថា ការចុះព្រមៗគ្នាតែម្ដងបែបនេះ គឺកុំឱ្យខាងរោងចក្រ សហគ្រាស ឬក្រុមហ៊ុនឯកជនទាំងនោះ ធុញទ្រាន់ជាមួយកម្លាំង។

ឧត្តមសេនីយ៍ឯក សុខ វាសនា មានប្រសាសន៍ថា ការស្នើឱ្យមានជំនួបពិភាក្សាការងារខាងលើនេះ គឺដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពី អន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ សំដៅបង្កើនការគ្រប់គ្រងវត្តមាន នៃការចេញចូល ការស្នាក់នៅ ការប្រកបមុខរបរ របស់ជនបរទេសឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងមិនធ្វើឱ្យប៉ះពាល់ដល់បរិយាកាសវិនិយោគរបស់ជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជៀសវាងការអនុវត្តជាន់តួនាទីភារកិច្ចរបស់នាយកដ្ឋានជំនាញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


