កីឡា
ក្លិប៣នៅអឺរ៉ុបកំពុងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្នុងរដូវកាលនេះ
ការប្រកួតលីគបាល់ទាត់នៅតំបន់អឺរ៉ុបបានបញ្ចប់ជុំទី១ហើយ ក្នុងនោះមានក្លិប៣គឺនៅលីគអេស្ប៉ាញ អង់គ្លេស និង អាល្លឺម៉ង់ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងរដូវកាលនេះដោយពួកគេកំពុងឈរលើកំពូលតារាង។

ក្លិបបាល់ទាត់ Girona ដែលដឹកនាំដោយលោក Míchel បានធ្វើឲ្យអ្នកគាំទ្រនៅអេស្ប៉ាញ និងជុំវិញពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោកបានដឹកនាំក្រុមមួយនេះឲ្យឈរលើកំពូលតារាង LaLiga។ ឆ្លងកាត់២១ប្រកួត Girona រកបាន៥២ពិន្ទុតាមរយៈជ័យជម្នះ១៦លើក ស្មើ៤លើក និងចាញ់តែ១លើកប៉ុណ្ណោះ។ ក្នុងជើងទី១រដូវកាលនេះ ពួកគេបានយកឈ្នះក្រុមខ្លាំងដូចជា Barcelona, Atletico, Madrid, Valencia និង Sevilla។
លីគ LaLiga បានឈានដល់សប្ដាហ៍ទី២១ ខណៈការប្រកួតនឹងបញ្ចប់នៅសប្ដាហ៍ទី៣៨ ដូច្នេះនៅសល់ចំនួន១៧ប្រកួតទៀតដែលក្រុមទាំងអស់ត្រូវតែប្រជែងគ្នា។ ប្រសិនបើ Girona បន្តធ្វើបានល្អទៀត ពួកគេអាចបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងក្នុងការឈ្នះជើងឯកលីគកំពូលអេស្ប៉ាញ។ រដូវកាលមុនពួកគេបញ្ចប់នៅចំណាត់ថ្នាក់ទី១០ក្នុងតារាងពិន្ទុ។

នៅលីគអង់គ្លេស Premier League ឈានដល់សប្ដាហ៍ទី២១ ក្នុងនោះក្លិប Aston Villa ដែលដឹកនាំដោយលោក Unai Emery កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ បណ្ដោះអាសន្ន ដោយប្រកួត២១លើក ឈ្នះ១៣ ស្មើ៤ ចាញ់៤ មាន៤៣ពិន្ទុ តាមពីក្រោយក្រុមលេខ១ Liverpool តែ៥ពិន្ទុប៉ុណ្ណោះ។ ក្នុងជុំទី១ ក្រុម Aston Villa បានយកឈ្នះក្រុមធំៗដូចជា Arsenal, Spur និង Chelsea។
លីគកំពូលអង់គ្លេសនឹងបញ្ចប់នៅសប្ដាហ៍ទី៣៨ ដូច្នេះនៅសល់ចំនួន១៧ប្រកួតទៀត ដើម្បីសម្រេចថា ក្រុមណានឹងក្លាយជាម្ចាស់ជើងឯក។ Aston Villa បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្នុងរដូវកាលនេះ ដោយមានលទ្ធភាពប្រជែងជើងឯកលីគកំពូលអង់គ្លេស និងកៅអី UEFA Champion League។ រដូវកាលមុនពួកគេបញ្ចប់នៅចំណាត់ថ្នាក់លេខ៧ក្នុងតារាងពិន្ទុ។

ក្រុម Bayern Leverkusen ដែលដឹកនាំដោយលោក Xabi Alonso កំពុងធ្វើឲ្យអ្នកគាំទ្រលើពិភពលោកកោតសរសើរមិនស្ទើរទេ ក្រោយពួកគេមិនទាន់ស្គាល់បរាជ័យសោះក្នុងរដូវកាលនេះ។ ឆ្លងកាត់ប្រកួត១៨លើក ពួកគេបានឈ្នះ១៥ ស្មើ៣ មាន៤៨ពិន្ទុ កំពុងនាំមុខក្រុមខ្លាំងលេខ២ Bayern Munich ៧ពិន្ទុដែលទើបប្រកួតបាន១៧លើក។
លីគកំពូលអាល្លឺម៉ង់នឹងបញ្ចប់នៅសប្ដាហ៍ទី៣៤ ដូច្នេះនៅសល់១៦ប្រកួតទៀតដើម្បីសម្រេចថា ក្រុមណាជាម្ចាស់ជើងឯក Bundesliga ក្នុងរដូវកាលនេះ។ រដូវកាលមុន Bayern Leverkusen បញ្ចប់នៅចំណាត់ថ្នាក់លេខ៦៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


