កីឡា
យុវជន ១៦ក្រុមនឹងចូលរួមប្រកួតព្រឹត្តិការណ៍ Laliga Youth Tournament នៅកម្ពុជា ខែធ្នូ
កម្មវិធីប្រកួតបាល់ទាត់កម្រិតយុវជន 2025 LALIGA Youth Tournament Cambodia Edition មានពីរកម្រិតដោយមាន ១៦ ក្រុមចូលរួមប្រកួតរយៈពេល ២ ថ្ងៃគឺនៅថ្ងៃ ៥ ដល់ទី ៦ ខែឆ្នូ ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ក្នុងរាជធានីភ្នំពេញ។

ការប្រកួតត្រូវបានបែងចែកជាពីរកម្រិតអាយុគឺ យុវជនអាយុក្រោម ១២ ឆ្នាំ ដែលមានក្រុមចំនួន ៨ ចូលរួមប្រកួត និងកម្រិតអាយុក្រោម ១៤ ឆ្នាំ មានក្រុមចំនួន ៨ ចូលរួមប្រកួត។
លោក John McFarlane អ្នកគ្រប់ក្រុម Elite Soccer Coaching ដែលជាអ្នករៀបចំកម្មវិធីប្រកួតបានប្រាប់ថា ៖«យើងពិតជារីករាយដែលបានអញ្ជើញសាលាបាល់ទាត់ឲ្យចូលរួមប្រកួត LALIGA Youth Tournament ឆ្នាំ ២០២៥ នៅប្រទេសកម្ពុជា ដែលជាឱកាសដ៏កម្រសម្រាប់កីឡាករវ័យក្មេងបង្ហាញសមត្ថភាពក្នុងការប្រកួតអាជីពពិតប្រាកដមួយ ដែលមានការគាំទ្រពីលីគបាល់អាជីពដ៏ល្បីល្បាញធំបំផុតក្នុងពិភពលោក»។

សម្រាប់ការប្រកួតកម្រិតអាយុ ១២ឆ្នាំ កីឡាករត្រូវមានកំណើតត្រឹមឆ្នាំ ២០១៣ ចុះក្រោម ហើយការប្រកួតនៅថ្ងៃសៅរ៍ ទី៦ ខែធ្នូ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ២រសៀល។
ចំណែកការប្រកួតកម្រិតអាយុ ១៤ ឆ្នាំ កីឡាករត្រូវមានកំណើតត្រឹមឆ្នាំ ២០១១ ហើយការប្រកួតនៅថ្ងៃអាទិត្យ ទី៧ ខែធ្នូ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ២រសៀល។
ការប្រកួតកីឡាករម្ខាងមានគ្នា ៦ នាក់ ក្នុងនោះមានអ្នកចាំទី១នាក់។
ក្រុមចូលរួមប្រកួតកម្រិតអាយុ ១២ ឆ្នាំ
- Boeung Ket Football School
- Elite Soccer Coaching
- Mate Jr
- Petits Bleus
- Preah Khan Reach Svay Rieng Football School
- Soltilo Familia
- World Footballship
- Young Elephant
ក្រុមចូលរួមប្រកួតកម្រិត ១៤ ឆ្នាំ
- CJ Coaching
- Elite Soccer Coaching
- Happy Football Cambodia Australia
- Mate Jr
- Next Play
- Preah Khan Reach Svay Rieng Football School
- Soltilo Familia
- World Footballship

អត្ថបទ៖ វីរបុត្រ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៧ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


