កីឡា
ការប្រកួត Laliga Youth ដំបូងនៅកម្ពុជា ចាប់ផ្តើមចុងសប្តាហ៍នេះ ក្រោយរៀបចំ ៤ ប្រទេសនៅអាស៊ាន
ការប្រកួតកីឡាបាល់ទាត់យុវជន LALIGA Youth Tournament នឹងរៀបចំនៅប្រទេសកម្ពុជាដោយមានរយៈពេល ២ ថ្ងៃនៅទីលានបាល់ទាត់នៃសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) ក្នុងរាជធានីភ្នំពេញ។
ក្រុមបាល់ទាត់យុវជនកម្ពុជាចំនួន ១៦ នឹងចូលរួមប្រកួតក្នុងកម្មវិធីដែលរៀបចំលើកដំបូងនៅកម្ពុជា បន្ទាប់ពីបានរៀបចំនៅប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ។ ក្រុមយុវជនអាយុក្រោម ១២ឆ្នាំ មានចំនួន ៨ ក្រុម និងក្រុមយុវជនអាយុ ១៤ ឆ្នាំ ចំនួន ៨ ក្រុម ដែលនឹងបង្ហាញសមត្ថភាពក្នុងការប្រកួតប្រជែងពិតប្រាកដនៅលើទីលាន។

ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកមានសារសំខាន់សម្រាប់កីឡាករវ័យក្មេងបង្ហាញសមត្ថភាព បង្កើនបទពិសោធ និងជំរុញទឹកចិត្តពួកគេឲ្យកាន់តែស្រឡាញ់បាល់ទាត់ក្នុងការអភិវឌ្ឍខ្លួនឲ្យក្លាយជាកីឡាករអាជីពនាពេលអនាគត។
លោក Iván Codina អ្នកគ្រប់គ្រងកម្មវិធី LALIGA ប្រចាំតំបន់អាស៊ាន បានលើកឡើងថា ៖«នាំយកព្រឹត្តិការណ៍ LALIGA Youth Tournament មកកាន់កម្ពុជាជាលើកដំបូងគឺជាមោទនភាព និងបោះជំហានឆ្ពោះទៅជានិច្ចរបស់យើង។ យើងប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍថ្នាលយុវជនទូទាំងពិភពលោក ហើយកម្មវិធីបែបនេះគឺជួយពង្រឹងប្រព័ន្ធអេកូបាល់ទាត់ឲ្យកាន់តែបើកទូលាយដល់យុវជនដែលមានទេពកោសល្យ»។

ការមកកាន់ទឹកដីកម្ពុជាគឺសហការរៀបចំជាមួយ Elite Soccer Coaching Cambodia ដែលជាអង្គភាពបណ្តុះបណ្តាលថ្នាលយុវជននៅកម្ពុជាដឹកនាំដោយលោក Christopher Grant អគ្គលេខាធិការក្លិបព្រះខ័នរាជស្វាយរៀង និងលោក John McFarlane។ ព្រឹត្តិការណ៍នេះឧបត្ថម្ភគាំទ្រដោយ Bitget, Grab Cambodia, Metfone, Garden City Water Park, និង Cina Travel។
លោក John McFarlane អ្នកគ្រប់គ្រងទូទៅ Elite Soccer Coaching Cambodia បាននិយាយថា ៖«យើងមានមោទនភាពសម្រាប់ការរៀបចំ LALIGA Youth Tournament នៅកម្ពុជា។ ព្រឹត្តិការណ៍នេះជាឱកាសល្អសម្រាប់យុវជនកម្ពុជា»។
ការប្រកួតកីឡាករម្ខាងមានគ្នា ៦ នាក់ ក្នុងនោះមានអ្នកចាំទី១នាក់។ ការប្រកួតអាយុ ១២ឆ្នាំ នៅថ្ងៃសៅរ៍ ទី៦ ខែធ្នូ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ២រសៀល។ ចំណែកការប្រកួតអាយុ ១៤ ឆ្នាំ នៅថ្ងៃអាទិត្យ ទី៧ ខែធ្នូ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ២រសៀល។

ក្រុមអាយុ ១២ ឆ្នាំ
- Boeung Ket Football School
- Elite Soccer Coaching
- Mate Jr
- Petits Bleus
- Preah Khan Reach Svay Rieng Football School
- Soltilo Familia
- World Footballship
- Young Elephant
ក្រុមអាយុ ១៤ ឆ្នាំ
- CJ Coaching
- Elite Soccer Coaching
- Happy Football Cambodia Australia
- Mate Jr
- Next Play
- Preah Khan Reach Svay Rieng Football School
- Soltilo Familia
- World Footballship
អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


