Connect with us

វប្បធម៌ ជំនឿ

គុណសម្បត្តិ និងគុណវិបត្តិ ដើមឈើធំៗ នៅរមណីយដ្ឋានអង្គរ

បានផុស

នៅ

“ប្រាសាទសិលា កំបាំងកណ្តាលព្រៃ គួរឱ្យស្រមៃ នឹកដល់យសស័ក្តិ មហានគរ ជាតិខ្មែរដូចថ្ម គង់វង្សនៅល្អ រឹងប៉ឹងជំហរ…” នេះជាឃ្លាដកស្រង់ វគ្គទី២ នៃចម្រៀងគោរពទង់ជាតិកម្ពុជាដែលកូនខ្មែរចេះចាំស្ទាត់គ្រប់ៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថន័យចម្រៀងដកស្រង់នេះ ឆ្លុះបញ្ចាំងឱ្យឃើញថា រមណីដ្ឋានប្រាសាទខ្មែរ រុំព័ទ្ធស្រោបដោយព្រៃឈើតាំងពីដើមរៀងមក។ ទន្ទឹមពេលផ្ដល់គុណសម្បត្តិ ដើមឈើធំៗនៅតំបន់ប្រាសាទ ក៏ដូចជានៅទីបូជនីយដ្ឋាននានា ក៏អាចផ្ដល់ផលប៉ះពាល់ ឬគុណវិបត្តិផងដែរ។

លោក គង់ សុវណ្ណារិទ្ធ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ជារបាំងសម្រាប់ការពារខ្យល់បក់ បាំងប្រាសាទ ជាម្លប់ ជាប្រភពទាក់ទាញទឹកភ្លៀង និងជាសោភ័ណភាពទាក់ទាញភ្ញៀវទេសចរដែរ។

លោក គង់ សុវណ្ណារិទ្ធ បានឱ្យដឹងបន្ថែមថា ជាមួយគ្នានេះ ដើមឈើទាល ដើមពង្រ ដើមស្លែង និងដើមឈើធំៗដទៃ ដែលដុះជាប់នឹងបរិវេណប្រាសាទ ឬវត្តវត្តអារាមនានា មានអាយុកាលច្រើនឆ្នាំមកហើយ ដើមឈើខ្លះកំពុងតែមានសភាពពុកផុយដោយអន្លើ។

ក្រុមការងារគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងរន្ទាដែកដើម្បីកាត់ក្រីមែកឈើទាំងនោះមួយចំនួនចេញ ដើម្បីបញ្ចៀសការបាក់ធ្លាក់ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ និងការប៉ះពាល់ដល់សំណង់ប្រាសាទ និងវត្តផ្សេងៗ។

មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ខាងលើ បានបញ្ជាក់ទៀតថា ថ្វីត្បិតតែមានការព្រួយបារម្ភអំពីគ្រោះថ្នាក់ដែលអាចបង្កឡើងពីមែកឈើបាក់ធ្លាក់ ក៏ប៉ុន្តែដើមឈើដែលក្រុមការងារកាត់ក្រីមែកចេញលុះត្រាតែដើមឈើនោះងាប់ ពុកគល់ ឬក៏ពុកមែក។

គួរបញ្ជាក់ថា ក្រៅពីការងារជួសជុលថែរក្សាប្រាសាទ ការងារគ្រប់គ្រងព្រៃឈើក្នុងរមណីយដ្ឋានអង្គរ ក៏ជាកិច្ចការចាំបាច់របស់អាជ្ញាធរជាតិអប្សរាដែរ។ អាជ្ញាធរជាតិអប្សរា តែងបន្តធ្វើការកាត់ក្រីមែកឈើនៅតំបន់រមណីយដ្ឋានអង្គរជាប្រចាំ ដើម្បីការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រាសាទនិងថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម