ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយអង្គការដៃគូ លើគម្រោងអភិរក្សជួសជុលប្រាសាទបាយ័ន
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក NAGASE Kensuke ភារធារី នៃស្ថានទូតជប៉ុន និងលោក Flavio Boneti ប្រធានការិយាល័យតំណាងអង្គការ UNESCO ភ្នំពេញ បានដឹកនាំកិច្ចប្រជុំ Steering Committee លើកទី១ របស់គម្រោង JASA។

កិច្ចប្រជុំនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ធ្វើឡើងដោយមានកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ទូតជប៉ុន អង្គការយូណេស្កូ សាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន ក្រោមជំនួយថវិការបស់ប្រទេសជប៉ុន តាមរយ:អង្គការយូណេស្កូ ដែលមានថវិកាចំនួន ៩០០ ០០០ដុល្លារ (ប្រាំបួនរយពាន់ដុល្លារសហរដ្ឋអាម៉េរិក)។
នេះជាកិច្ចប្រជុំពិភាក្សាគ្នាជាលើកដំបូង ក្នុងការរៀបចំគម្រោង ដើម្បីអនុវត្តន៍កម្មវិធីអភិរក្សជួសជុលប្រាសាទបាយ័ន ជាពិសេស គឺការសិក្សាស្រាវជ្រាវអំពីរូបចម្លាក់នៃថែវប្រាសាទបាយ័ន និងការបណ្តុះបណ្តាលអ្នកជំនាញ ក៏ដូចជា ការផ្ទេរនូវទិន្ន័យនានា ដែលអនុវត្តកន្លងមក នៅប្រាសាទបាយ័ន និងប្រាសាទផ្សេងៗទៀតដែលក្រុមការងារគម្រោងប្រមូលបាន៕

អត្ថបទ៖ គឿនវេត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


