ព័ត៌មានជាតិ
ស្ថានីយបណ្តុះកូនឈើ ១១ កន្លែង នៅតំបន់អង្គរមួយឆ្នាំៗបណ្តុះនិងចែកកូនឈើពលរដ្ឋដាំបានប្រមាណ ១០ ម៉ឺនដើម
ស្ថានីយបណ្ដុះកូនឈើចំនួន ១១ កន្លែង នៅតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ក្នុងមួយឆ្នាំៗមានលទ្ធភាពបណ្ដុះកូនឈើបានជាង ១០ ម៉ឺនដើម ដើម្បីចែកជូនដល់ពលរដ្ឋយកទៅដាំដើម្បីស្ដារនិងបង្កើតគម្របបៃតង។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា នៅក្នុងតំបន់អង្គរ តាមការស្រាវជ្រាវរកឃើញមានប្រភេទរុក្ខជាតិតូចធំប្រហែលជាង ១៥០ ប្រភេទ។

លោកថា តាមរយៈស្ថានីយបណ្តុះកូនឈើចំនួន ១១ កន្លែងក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ក្នុងមួយឆ្នាំៗមានលទ្ធភាពបណ្តុះកូនឈើបានប្រមាណ ១០ ម៉ឺនដើម ដើម្បីចែកជូនពលរដ្ឋយកទៅដាំ ខណៈចាប់តាំងពីឆ្នាំ ២០០៤ បានដាំនិងចែកចាយកូនឈើអស់ជិត ៣ លានដើម។
លោក ជូ រ៉ាឌីណា បន្តថា ចាប់ពីពេលនេះ រហូតដល់ពាក់កណ្តាលខែកញ្ញា ដែលជាអំឡុងពេលរដូវវស្សាអំណោយផលដល់ការលូតលាស់របស់កូនឈើ អាជ្ញាធរនឹងផ្តល់កូនឈើជូនសាធារណជនទូទាំងប្រទេសដោយឥតគិតថ្លៃ តាមរយៈការដាក់ពាក្យស្នើសុំ។

ដើមឈើធំៗនៅតំបន់អង្គរប្រឈមនឹងហានិភ័យខ្ពស់ដោយសារការប្រែប្រួលអាកាសធាតុ ជាពិសេសនៅរដូវវស្សាដែលមានខ្យល់បោកបក់ និងភ្លៀងធ្លាក់ខ្លាំង ដែលបណ្ដាលឱ្យមានការបាក់មែក ឬដួលរលំដើមឈើ។
លោក ជូ រ៉ាឌីណា គូសបញ្ជាក់ថា ដើម្បីទប់ស្កាត់ហានិភ័យ ក្រុមការងារអាជ្ញាធរជាតិអប្សរាតែងតែចុះពិនិត្យ និងតាមដានដើមឈើជាប្រចាំ ព្រមទាំងបានចេញសេចក្តីជូនដំណឹងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
ពាក់ព័ន្ធកិច្ចការអភិរក្សនៅក្នុងតំបន់អង្គរ ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ រួមទាំងអង្គការដៃគូ សត្វព្រៃជាច្រើនប្រភេទត្រូវបានដោះលែងនៅតំបន់រមណីយដ្ឋានអង្គរដែលគ្របដណ្តប់លើផ្ទៃដីទំហំ ៤០១ គីឡូម៉ែត្រការ៉ែ និងដែលកំពុងបង្កើនចំនួនឡើងវិញដូចជា ទោចមកុដ ឈ្លូស, ស្វាព្រាម, កេងកងតូច, កេងកងធំ និង ក្ងោកព្រៃ ជាដើម។
លោក ជូ រ៉ាឌីណា បានអះអាងថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់អង្គរ ឥឡូវនេះមិនត្រឹមតែអាចទស្សនាប្រាសាទ និងដើមឈើប៉ុណ្ណោះទេ ថែមទាំងអាចទស្សនាសត្វព្រៃទាំងនេះបានផងដែរ។
បើតាមមន្រ្តីអាជ្ញាធរជាតិអប្សរា ការដោះលែងសត្វនៅតំបន់អង្គរ មិនមែនជាការចិញ្ចឹមតាមបែបសួនសត្វនោះទេ គឺសត្វមានសេរីភាពពេញលេញក្នុងការរស់នៅ និងស្វែងរកចំណីក្នុងធម្មជាតិ។
លោកលើកឡើងដូច្នេះថា «គេបានប្រទះឃើញ សត្វភេជាង ១០ក្បាល ដើរលេងយ៉ាងសេរីនៅម្ដុំខ្លោងទ្វារខ្មោច ហើយពេលខ្លះពួកវាបានធ្វើដំណើរស្វែងរកចំណីរហូតដល់ប្រាសាទបន្ទាយស្រី ឬតំបន់ព្រលានយន្តហោះ។ ចំណែកឯសត្វកេងកងធំដែលបានដោះលែងនៅអង្គរ ខ្លះបានហោះហើរយ៉ាងឆ្ងាយរហូតដល់ក្រុងឯណោះ»។
តាមរយៈភាពជោគជ័យនេះ លោក ជូ រ៉ាឌីណា បានបញ្ជាក់ថា អាជ្ញាធរចង់រៀបចំឱ្យរមណីយដ្ឋានអង្គរក្លាយជាគំរូដ៏ល្អមួយសម្រាប់ការងារអភិរក្ស និងដោះលែងសត្វព្រៃ ដើម្បីអាចយកទៅអនុវត្តនៅតាមទីតាំងផ្សេងៗទៀត៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoនិស្សិតបរទេស ១៧០នាក់ ទស្សនកិច្ចខេត្តរតនគិរី ស្វែងយល់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច


