Connect with us

ជីវិតកម្សាន្ដ

តួឯកស្រីរឿង “ជីវិតនាងចាំងគីម” បង្ហាញខ្លួនក្នុងវ័យ៥៣ឆ្នាំ នៅតែក្មេងមិនផ្លាស់ប្ដូរ

បានផុស

នៅ

យោងតាមប្រភពដោយចុះផ្សាយដោយ allkpop​ បានបង្ហាញនូវរូបភាពបច្ចុប្បន្នរបស់ Lee Young Ae ដែលតួឯកស្រីក្នុងរឿង “ជីវិតនាងចាំងគីម ឬ Dae Jang Geum” ជាស៊េរី​ដ៏​ល្បី​មួយ​ដែល​បាន​ដណ្ដើម​យក​បេះដូង​អ្នក​ទស្សនា​ទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០០៣។ ថ្វីបី​ឈានដល់​អាយុ​ដល់​ទៅ​៥៣​ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែសម្រស់របស់នាងតែងតែត្រូវទស្សនិកជនលើកមកសរសើរជារឿយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាបច្ចុប្បន្ន Lee Young Ae មានអាយុ ៥៣ ឆ្នាំក៏ដោយ ប៉ុន្តែនាងនៅតែសកម្មនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង​និងមានការសម្តែងជាច្រើនសម្រាប់អ្នកគាំទ្រតាមដាន។ លើសពីនេះ រូបភាពរបស់នាងត្រូវបានថតដោយបុគ្គលិកកាលពី ២០ ឆ្នាំមុនក្នុងតួនាទីជា Dae Jang Geum ខណៈមហាជនបានប្រៀបធៀបរហូតមកដល់សព្វថ្ងៃនេះ សម្រស់របស់នាងស្អាតមិនប្រែប្រួលសូម្បីតែបន្តិចណាឡើយ។

Lee Young Ae បច្ចុប្បន្នកំពុងសម្តែងក្នុងរឿង Maestra: Strings of Truth ដែលជាការថតឡើងវិញនូវរឿងភាគបារាំងដ៏ល្បីល្បាញ។ នាងដើរតួជា Cha Se Eum ដែលជាអតីតអ្នកលេងវីយូឡុងប្រែទៅជាអ្នកដឹកនាំស្រីដ៏អាថ៌កំបាំង។ ភាពយន្តមួយនេះ បានចាក់ផ្សាយចាប់ពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៣ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤​ដែលមានចំនួនសរុប ១២ ភាគនៅលើកញ្ចក់ទូរទស្សន៍ tvN ។

ស្របពេលជាមួយគ្នានេះដែរ ក៏មានការប្រកាសដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងរំភើបម្តងទៀត នៅពេលដែលរឿងភាគ Dae Jang Geum នឹងថតវគ្គ ២ នៅខែតុលា ឆ្នាំ 2២០២៤​ ហើយជាការពិតណាស់ Lee Young Ae នឹងត្រលប់មកសម្តែងជាតួឯកវិញនៅពេលនេះផងដែរ។ ចំពោះ​ព័ត៌មាន​លម្អិត​នៃ​សាច់​រឿង​ក្នុង​វគ្គ​បន្ត តើ​នឹង​មាន​លក្ខណៈ​បែប​ណា? តើទិសដៅរបស់តួអង្គនឹងទៅជាយ៉ាងណាទស្សនិកជនមានតែចាំតាមដានភាគបន្តទៀតតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កីឡាករបាល់ទាត់២រូប ប្រជែងប្រជាប្រិយភាពលើម៉ាក់យីហោធំៗ លើសតារាកូរ៉េផ្សេងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម