ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការក្ដៅ ចំពោះការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក
លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១ ខែមករា បានណែនាំ គណៈកម្មការទប់ស្កាត់ និងការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដឹកនាំដោយ លោក សាំង សែន សមាជិកគណៈកម្មការ ជាប្រធានការិយាល័យប្រជាពលរដ្ឋខេត្តត្បូងឃ្មុំបាននាំយក អង្ករ ចំនួន ៤០០ គ.ក និងថវិកា របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្តផ្ទាល់ ចំនួន ៨ លានរៀល ឧបត្ថម្ភជូនកម្លាំងចំរុះទាំងបីប្រភេទ ដែលឈរជើងប្រចាំការការពារ ចំនួន ៤ ទីតាំង ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ រួមសហការគ្នាទប់ស្កាត់ការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក នៅក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ។
ក្រោយទទួលបានបទបញ្ជាពីសំណាក់លោកអភិបាលខេត្ត ក្រុមការងារគណៈកម្មការទប់ស្កាត់ និងការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំក្រុមការងារចំរុះ រួមមានកងកម្លាំងទាំង ៣ ប្រភេទ សរុបចំនួន ៣០នាក់ ត្រូវបន្តឈរជើងដើម្បីទប់ស្កាត់ ការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹកដោយខុសច្បាប់។

ក្រុមការងារក៏បាននាំយកអំណោយមានជាអង្ករ ចំនួន ៤០០គីឡូក្រាម និងថវិកាផ្ទាល់របស់លោកអភិបាលខេត្ត ឧបត្ថម្ភដល់កម្លាំងចម្រុះទាំង ៤ ទីតាំង ដោយក្នុងមួយទីតាំងចំនួន ២លានរៀល សរុបចំនួន ៨លានរៀល រៀងរាល់ខែ។
កាលពីថ្ងៃសៅរ៍ទី ២៨ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្ដត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការទប់ស្កាត់ និងការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក មានចំនួន ៩ ឃុំ ក្នុងចំណោម ១២ឃុំ ក្នុងស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ មានកម្លាំងចំរុះ ដែលត្រូវឈរជើងប្រចាំការល្បាតជាប្រចាំ ក្នុងភូមិសាស្ត្រស្រុក តាមបណ្តាទីតាំងសំខាន់ៗ មានចំនួន ៤ទីតាំង រួមមាន៖
ទីតាំងទី១៖ ឃុំក្របីក្រៀក (គ្រប់ដណ្តប់ ឃុំឈូក និងឃុំជំនីក)
ទីតាំងទី២៖ តំបន់ពស់អំបែង (គ្រប់ដណ្តប់ឃុំទួលស្នួល)
ទីតាំងទី៣៖ តំបន់ចម្ការចិន (គ្រប់ដណ្តប់ ឃុំ ប៉ើស១ ឃុំប៉ើស២ និងឃុំស្វាយឃ្លាំង)
ទីតាំងទី៤៖ តំបន់ខ្នងព្រែក (គ្រប់ដណ្តប់ ឃុំក្រូចឆ្មារ ឃុំទ្រា និងឃុំព្រែកអាជី) ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ។

ទន្ទឹមនោះ ប្រសិនបើមានបទល្មើសកើតឡើង គឺកងកម្លាំងប្រដាប់អាវុធ ដែលមានសមាសភាព ៧នាក់ ក្នុងមួយទីតាំង ត្រូវតែចាប់ខ្លួន ស្រាវជ្រាវវែកមុខ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ក្នុងនោះការទន្ទ្រាន ដែលជាបទល្មើសជាក់ស្ដែង យើងចុះទៅកំពុងភ្ជួររាស់ ដាំដុះនៅតំបន់ហាមឃាត់ គឺកងកម្លាំងយើង ចុះប្រតិបត្តិការ គឺមានសិទ្ធិពេញលេញ ដើម្បីបង្ក្រាបនៅបទល្មើសជាក់ស្ដែង។
ជាមួយគ្នានេះ លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រានទៅលើដីនៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ សូមខិតខំជួយការពារ និងអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះនានានៅតំបន់ព្រៃលិចទឹកឱ្យបានគង់វង្ស ទុកសម្រាប់បម្រើជាឧត្តមប្រយោជន៍សាធារណៈ។
ក្នុងនោះផងដែរ ប្រសិនបើជនខិលខូចនៅតែបន្តការឈូសឆាយមិនស្ដាប់តាមការណែនាំទេ ក្រុមការងារ នឹងចុះទៅដល់គោលដៅ ដើម្បីអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត និងដាច់ខាតហាមមិនឲ្យគ្រឿងចក្រចូលទីដីព្រៃលិចទឹកជាដាច់ខាត លើកលែងតែប្រជាពលរដ្ឋដែលបានអាស្រ័យផល មានការទទួលស្គាល់ដោយអាជ្ញាធរ។
ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលបានអាស្រ័យផលនៅតំបន់នេះ ត្រូវតែផ្សព្វផ្សាយ ដើម្បីកុំឲ្យមានការឈូសឆាយទន្ទ្រានដីបន្ថែមទៀត ហើយប្រញាប់ចាកចេញពីកន្លែងដី ជាតំបន់ហាមឃាត់នេះជាបន្ទាន់៕
អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


