Connect with us

ព័ត៌មានជាតិ

ក្រៅពី​សត្វ​ផ្សោត​ ខេត្តក្រចេះ​ មាន​តំបន់​ទេសចរណ៍​១៨​កន្លែង​ទៀត ប្រហែល​ជា​អ្នក​មិន​ធ្លាប់​បាន​ដឹង​

បានផុស

នៅ

​លោក ប៉ែន លី​ណាត អភិបាលរង​ខេត្តក្រចេះ ​បាន​លើកឡើងថា រហូតមកដល់​ពេលនេះ រដ្ឋបាល​ខេត្តក្រចេះ បាននិងកំពុង​អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​១៨ កន្លែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ​មាន​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ជំនាន់​០៥ កន្លែង​, រមណីយដ្ឋាន​ធម្មជាតិ​ចំនួន​១២ កន្លែង​និង​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ​ចំនួន​០១ កន្លែង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ចូលទៅ​ទស្សនា​កម្សាន្ត នៅ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​។

​ការបញ្ជាក់​របស់លោក ប៉ែន លី​ណាត នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព ឃុំ សង្កាត់ និង​ទិសដៅ​បន្ត​របស់​ខេត្តក្រចេះ ដែល​ធ្វើឡើង​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។

​បើតាម​លោក ប៉ែន លី​ណាត ក្រៅពី​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ទាំង​១៨​កន្លែង​ខាងលើនេះ ក៏​មាន​សហគមន៍​អេកូ​ទេសចរណ៍​ចំនួន​០៥ កន្លែង​ទៀត ដែលមាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​ចំពោះ​ភ្ញៀវ​​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មាន​ដូចជា​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ទ្រង់​, សហគមន៍​អេកូ​ទេសចរណ៍​កោះ​ផ្ដៅ​, សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប​, សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ (​ទើប​បង្កើត​ថ្មី​) ជាពិសេស​ការអភិរក្ស​អភិវឌ្ឍ​តំបន់​ទេសចរណ៍​សត្វ​ផ្សោត​ទន្លេមេគង្គ ដែល​បច្ចុប្បន្ន​មាន​សត្វ​ផ្សោត​រស់នៅ​ប្រមាណ​៨០​ក្បាល កំពុង​ស្រូបយក​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ទៅ​ទស្សនា​កម្សាន្ត បាន​យ៉ាងច្រើន​ក្នុង​មួយឆ្នាំៗ​។

Image result for ខេត្តក្រចេះ

​លោក​អភិបាលរង​ខេត្ត​បញ្ជាក់ថា តំបន់​ទេសចរណ៍​ទាំងអស់នេះ នៅក្នុង​ឆ្នាំ ២០២០​កន្លងមក បាន​ស្រូបយក​ភ្ញៀវទេសចរ​បាន​ចំនួន​១៧៥ ១៨៣ នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៨៤៣៣ នាក់ និង​ង​ភ្ញៀវ​ជាតិ​ចំនួន​១៦៦ ៧៥០ នាក់​។ សូមបញ្ជាក់ថា ខេត្តក្រចេះ មាន​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​សរុប​ចំនួន ១៩ កន្លែង កំពុង​ស្រូប​ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ទៅ​ទស្សនា និង​កំសាន្ត បាន​យ៉ាងច្រើន​ក្នុង​១​ឆ្នាំ​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​មក​ស្គាល់​ភូមិសាស្ត្រ​ខេត្តក្រចេះ ដែលជា​ខេត្ត​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ណាសា រកឃើញសញ្ញាជីវិតលើភពមួយ ខណៈគេសង្ស័យថា ជា Alien 

ជីវិតកម្សាន្ដ១៣ នាទី មុន

ចូលសិល្បៈជិត ៥០ ឆ្នាំ ! វីរសិល្បករលោកគ្រូ ហួរ ឡាវី ទើបទទួលបាន​មេដាយកិត្តិយសជាលើកទី ១

ជីវិតកម្សាន្ដ៣១ នាទី មុន

អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ

ព័ត៌មានជាតិ៣៥ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ ៖ ទេសន្តរប្រវេសន៍កម្លាំងពលកម្ម ជាកាតាលីករ​ដ៏សំខាន់​សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា

ព័ត៌មានជាតិ៤១ នាទី មុន

ស្អែកនេះ ក្រសួងការងារនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិក្រោមអធិបតីភាពសម្តេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម