ព័ត៌មានជាតិ
ប្រធានរដ្ឋសភាថៃ សង្ឃឹមថា ទំនាក់ទំនងកម្ពុជា-ថៃ នឹងត្រូវបានពង្រឹងពង្រីកថែមទៀត
នៅចំពោះមុខសម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកប្រធានរដ្ឋសភាថៃ បានបង្ហាញក្ដីសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ក្រោយដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

លោកប្រធានរដ្ឋសភាថៃ បង្ហាញក្ដីសង្ឃឹមបែបនេះ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចធិបតី អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការជាលើកដំបូងនៅប្រទេសថៃ ក្នុងនាមជានាយកររដ្ឋមន្ត្រីនៃកម្ពុជា។
លោក វ៉ាន់មូហាម៉ាត់ណ មះថា ប្រធានរដ្ឋសភាថៃ បានសម្ដែងកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសថៃពេលនេះ ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការនេះ ដែលសម្តេចធិបតី ជានាយករដ្ឋមន្រ្តីទីមួយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅលើទឹកដីថៃ បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ។

ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាថៃរូបនេះ ក៏បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យនៃប្រទេសទាំងពីរ កម្ពុជា និងថៃ ហើយលោក សង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងនេះនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ក្រោយទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីទាំងពីរ។
ជាការឆ្លើយតប សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកប្រធានរដ្ឋសភាថៃ ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃជំនួបពិភាក្សាជាមួយលោក សេដ្ឋា ថាវីស៊ីន ជាពិសេស ការឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងនៃប្រទេសទាំងពីរ ពីភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”។ សម្ដេចធិបតី បានជម្រាបលោកប្រធានរដ្ឋសភាបន្ថែមថា ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតត្តិការក្នុងវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យការទូត សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងវិស័យទេសចរណ៍ ជាដើម។

សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានសម្តែងក្តីរីករាយ និងស្វាគមន៍វត្តមានរបស់លោកប្រធានរដ្ឋសភាដៃ នៅប្រទេស កម្ពុជា នាពេលអនាគត ជាពិសេស ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ខាងមុខ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នឹងឈរឈ្មោះជាប្រធានព្រឹទ្ធសភា។ សម្ដេចធិបតី មានជំនឿជាក់ថា នៅពេលនោះ លោកប្រធានរដ្ឋសភា នឹងមានជំនួបជាច្រើនទៀតជាមួយនឹងសម្តេចតេជោ នៅក្រោយការបោះឆ្នោតព្រឹទ្ធសភា នាពេលខាងមុខនេះ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


