សេចក្ដីជូនដំណឹង
ឱកាសពិនិត្យសុខភាពនិងការផ្តល់ជូនពិសេសសម្រាប់ប្រជាជនកម្ពុជា
ខែកុម្ភៈ គឺជាខែដែលផ្តោតទៅលើក្តីស្រលាញ់និងការយកចិត្តទុកដាក់ចំពោះខ្លួនឯងនឹងមនុស្សជាទីស្រលាញ់។ អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ ការិយាល័យហូជីមិញ (រៀបចំឡើងនូវការផ្សព្វផ្សាយពីទេសចរណ៍ថៃនៅកម្ពុជា ឡាវ និងវៀតណាម) មានកាដូពិសេសសម្រាប់មើលថែនិងយកចិត្តទុកដាក់ ចំពោះបញ្ហាសុខភាពនិងសម្រស់ សម្រាប់ប្រជាជនកម្ពុជា ដើម្បីឲ្យមានសុខភាពល្អ ពេលដែលធ្វើដំណើរទៅកាន់ប្រទេសថៃ។

ការបង្កើតឡើងនូវយុទ្ធនាការពិសេស រវាងស្ថានទូតទេសចរថៃ ការិយាល័យហូជីមិញ (រៀបចំឡើងនូវការផ្សព្វផ្សាយពីទេសចរណ៍ថៃនៅកម្ពុជា ឡាវ និងវៀតណាម រួមសហការជាមួយ មន្ទីរពេទ្យ និងមជ្ឈមណ្អលសម្រស់ល្បីៗ ទាំង ១២ កន្លែងប្រចាំប្រទេស ដើម្បីផ្តល់ជូននូវកញ្ចប់ពិនិត្យសុខភាពក្នុងតម្លៃពិសេស ដើម្បីជូនទៅកាន់ប្រជាជនកម្ពុជា នៅក្នុងព្រឹត្តិការណ៏ “ប្រទេសថៃ មើលថែអ្នក ឲ្យមានសុខភាពល្អ” ដែលមានផ្តល់ជូននូវប្រម៉ូសិន កញ្ចប់ពិនិត្យពិសេស ទាំង ១២។ សុពលភាពសម្រាប់ការចូលរួម មានចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤ (រយៈពេល ២ខែពេញ) ដោយប្រជាពលរដ្ឋខ្មែរ តម្រូវឲ្យភ្ជាប់មកជាមួយនឹងលេខលិខិតឆ្លងដែន ពេលដែលធ្វើការកក់កញ្ចប់ពិនិត្យសុខភាពណាមួយ ដើម្បីទទួលយកការពិនិត្យឬព្យាបាលនៅពេលមកដល់ប្រទេសថៃ (លក្ខខណ្ធផ្សេងៗអាស្រ័យលើមន្ទីរពេទ្យឬ មជ្ឈមណ្អលសម្រស់នីមួយៗ)
5 វិធីងាយៗ ដើម្បីចុះឈ្មោះ;
1. ស្វែងរកកញ្ចប់ពិនិត្យសុខភាពណាមួយដែលអ្នកពេញចិត្តនៅលើហ្វេសប៊ុកផេក –Amazing Thailand in Cambodia
https://www.facebook.com/Amazingthailandincambodia
2. ឆែកមើលតម្លៃនិងការផ្តល់ជូនពីខាងមន្ទីរពេទ្យ និងមជ្ឈមណ្ឌលសម្រស់ទាំង ១២កន្លែងតាមរយៈតំណភ្ជាប់ដែលមាននៅក្រោមផុស
3. ជ្រើសរើសកញ្ចប់ដែលអ្នកចង់បាន
4. ចុះឈ្មោះដោយបំពេញលេខលិខិតឆ្លងដែននៅក្រោមកញ្ចប់ពិនិត្យសុខភាពដែលអ្នកបានជ្រើសរើស
5. ឬក៏ធ្វើការឆាតទៅកាន់ផេកនៃខាងមន្ទីរពេទ្យផ្ទាល់នៅលើហ្វេសប៊ុក
សព្វថ្ងៃនេះ របៀបរស់នៅរបស់មនុស្សម្នាក់ៗ ខុសប្លែកពីអតីតកាល ហើយក៏ខុសគ្នាពីគ្នាទៅវិញទៅមកផងដែរ។ វាអាស្រ័យលើអាជីព ឬរបៀបរស់នៅរបស់បុគ្គល ដូច្នេះការពិនិត្យសុខភាពគឺចាំបាច់ដើម្បីដឹងពីសុខភាពជាលក្ខណៈបុគ្គល។ កម្មវិធីពិនិត្យសុខភាពនៅប្រទេសថៃ ប្រើប្រាស់ដោយស្តង់ដារអន្តរជាតិ និងឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់នូវការពិនិត្យសុខភាពជូនអតិថិជនយ៉ាងល្អបំផុត។
លើសពីនេះទៅទៀត wellcation គឺជាទិសដៅទេសចរណ៍ថ្មីដែលកំពុងពេញនិយម ដែលផ្តល់ជូនភ្ញៀវទេសចរនូវដំណើរកម្សាន្តផ្តោតសំខាន់ទៅលើផាសុខភាព ជៀសជាងការដើរទិញទំនិញ ឬ ដើរមើលលំហែកាយ នៅក្នុងប្រទេសថៃ។
ទាំងនេះសុទ្ធសឹងតែជា មន្ទីរពេទ្យទាំង ៦កន្លែង ដែលមានកញ្ចប់ពិនិត្យសុខភាព នៅទីក្រុងបាងកក និងស្រុកស៊ីរ៉ាឆា រួមជាមួយកញ្ចប់ពិសេសសម្រាប់ផ្នែកសម្រស់ ២ កញ្ចប់។
កញ្ចប់ពិនិត្យសុខភាពនិងសម្រស់៖
– មន្ទីរពេទ្យ BAAC/ Bangkok Anti-Aging Center ផ្តល់នូវកញ្ចប់ពិនិត្យសុខភាព ថែមជូន ១០មុខ។ ឬឆែកមើលសុខភាព ៣៦ មុខ មានតម្លៃ ២៤៩០ បាត។

តំណភ្ចាប់: https://www.facebook.com/BAACInternational

- មន្ទីរពេទ្យ BPK9 International Hospital ផ្តល់នូវកញ្ចប់ពិនិត្យសុខភាព ទិញ ១ ថែម ១
តំណភ្ចាប់៖ https://www.facebook.com/profile.php?id=100090144887328

- មន្ទីរពេទ្យ Phyathai 3, កញ្ចប់តម្លៃពិសេស
តំណភ្ចាប់: https://www.facebook.com/Phyathai3?mibextid=LQQJ4d

- មន្ទីរពេទ្យ Phyathai Sriracha, តម្លៃប្រម៉ូសិនពិសេស
តំណភ្ចាប់: https://www.facebook.com/pytsInter?mibextid=ZbWKwL

- មន្ទីរពេទ្យ Ruamjairak, Ready Get Go សុខភាពល្អ ឆ្នាំ 2024 ក្នុងតម្លៃពិសេស
តំណភ្ចាប់: https://www.facebook.com/RuamjairakHospitalCambodia?mibextid=9R9pXO

- មន្ទីរពេទ្យ Vibhavadi ផ្តល់ជូនការបញ្ចុះតម្លៃពិសេស 40% លើតម្លៃធម្មតា។
តំណភ្ចាប់: https://www.facebook.com/VibhavadiCambodia?mibextid=LQQJ4d

កញ្ចប់សម្រស់;
- មន្ទីរពេទ្យ Apex Medical Center, Thermage បណ្តឹងស្បែកមុខ និងក ក្នុងតម្លៃពិសេស
តំណភ្ជាប់: https://www.facebook.com/apexbeautycambodia

- មន្ទីរពេទ្យ ChobCheiyw Thai Traditional Medicine and Wellness center. បញ្ចុះតម្លៃ ២០%
តំណភ្ជាប់: https://www.facebook.com/share/1PFAd38gvxbnU4cG/?mibextid=WC7FNe

អ្វីដែលកាន់តែពិសេស, មានកម្មវិធីពិនិត្យសុខភាពពិសេសៗជាច្រើន ពីខាងមន្ទីរវេជ្ជសាស្ត្រ សម្រាប់ការព្យាបាលជាមួយអត្ថប្រយោជន៏ជាច្រើនទៀតសម្រាប់អ្នក។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ ហ្វេសប៊ុកផេក Amazing Thailand in Cambodia https://www.facebook.com/Amazingthailandincambodia
ចំណាំ៖
១ សូមធ្វើការណាត់ជួបជាមួយមន្ទីរពេទ្យទុកមុនជានិច្ច
២ លក្ខខណ្ឌនៃប្រម៉ូសិនអាចត្រូវបានផ្លាស់ប្តូរអាស្រ័យលើសុខភាពបុគ្គល និងការសម្រេចចិត្តរបស់វេជ្ជបណ្ឌិត។
៣ រយៈពេលនៃការពិនិត្យព្យាបាលអាស្រ័យលើមន្ទីរពេទ្យនីមួយៗ។
សម្រាប់សំណួរបន្ថែម សូមធ្វើការទំនាក់ទំនងទៅកាន់ អ្នកតំណាងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរទេសចរណ៍ថៃ – ការិយាល័យហូជីមិញ។
ទឹតាំង៖ ក្រុមហ៊ុន Prakit Advertising (Cambodia) Co., Ltd. អាស័យដ្ឋាន៖ ផ្ទះលេខ 215 ផ្លូវ 146 សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
លេខទូរស័ព្ទ៖ 089 999 146
អ៊ីមែល៖ [email protected]
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


