ព័ត៌មានអន្ដរជាតិ
បញ្ហាកង្វះខាតផ្នែកស្បៀងអាហារពិភពលោក ជាឱកាសរបស់វៀតណាម នាំចេញអង្ករ
នៅចុងឆ្នាំ ២០២៣ វៀតណាមបាននាំចេញអង្ករចំនួនជាង ៨លានតោន ជាមួយនឹងចំណូលប្រមាណ ៣.៨ ពាន់លានដុល្លារ ដែលជាចំណូលខ្ពស់បំផុតមិនធ្លាប់មានពីមុនមកនៅក្នុងវិស័យនាំចេញអង្កររបស់ប្រទេសមួយនេះ ។ នេះបើយោងតាមរបាយការណ៍ពី Zingnews ដែលជាសារព័ត៌មានដ៏ធំក្នុងប្រទេសវៀតណាម ។
ជាមួយគ្នានេះ បើយោងតាមមាគមស្បៀងអាហារវៀតណាម (VFA) បានបង្ហាញថា ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៣ ការនាំចេញអង្ករពូជ “គុជខ្យង” របស់វៀតណាមបានកើនឡើងជាបន្តបន្ទាប់ រហូតដល់ចុងឆ្នាំដដែលនោះ តម្លៃអង្ករវៀតណាម បានឈានដល់ចំណុចកំពូលគឺ ៦៦៣ ដុល្លារ ក្នុង ១តោន ដែលវាជាតម្លៃខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

តាមរយៈការព្យាករណ៍របស់អ្នកជំនាញវិភាគតម្លៃស្រូវ-អង្ករ បានឱ្យឃើញថា សម្រាប់ឆ្នាំ ២០២៤ នេះ តម្លៃអង្ករវៀតណាម នៅតែមានស្ថេរភាព មិនអាចធ្លាក់ចុះក្រោម ៦៤០ ឬ ៦៥០ ដុល្លារ ក្នុង១តោន បានឡើយ ។ ហើយសម្រាប់មូលហេតុ គឺដោយសារបញ្ហាកង្វះខាតផ្នែកស្បៀងអាហារពិភពលោក កំពុងកើតមានបណ្ដើៗ ដូច្នេះនេះជាឱកាសរបស់វៀតណាម ក្នុងការនាំចេញអង្កររបស់ខ្លួន ។
នៅក្នុងបទសម្ភាសន៍មួយជាមួយ Zingnews និង លោកសាស្ត្រាចារ្យ Vo Tong Xuan អ្នកជំនាញវិភាគ បានឱ្យដឹងថា “បរិបទបច្ចុប្បន្នបង្ហាញថា ការផ្គត់ផ្គង់ស្បៀងរបស់ពិភពលោកនឹងកាន់តែខ្វះខាតខ្លាំងឡើងៗ។ ជាក់ស្ដែង ឥណ្ឌាមិនបាននាំចេញអង្ករទៀតទេ ហើយប្រទេសថៃក៏បានកាត់បន្ថយបរិមាណអង្ករនាំចេញទៅក្រៅប្រទេសផងដែរ។ ទន្ទឹមនឹងនោះ ចិនតែងតែខ្វះអង្ករដូចប្រទេសមួយចំនួនទៀតដូចជា ហ្វីលីពីន ឥណ្ឌូណេស៊ី ទួរគី ឈីលី… សុទ្ធតែប្រជែងគ្នាទិញអង្ករពីវៀតណាម។ លើសពីនេះ ដោយសារបណ្តាប្រទេសនៅអាស៊ីបានរងផលប៉ះពាល់ដោយ El Nino (បាតុភូតអាកាសធាតុប្រែប្រួលមិនទៀងទាត់រយៈពេលខ្លី) និងការប្រែប្រួលអាកាសធាតុ ទើបនាំឱ្យមានការកាត់បន្ថយផលិតកម្មស្រូវ”។

លោកសាស្ត្រាចារ្យ Vo Tong Xuan បានមានប្រសាសន៍ទៀតថា តំបន់ដែលនៅជាប់នឹងប្រទេសកម្ពុជា រួមមានភាគខាងជើងនៃខេត្ត Kien Giang, ខេត្ត An Giang, ខេត្ត Dong Thap, ខេត្ត Long An… អាចបង្កបង្កើនផលស្រូវប្រមាណ ១,៥ លានហិកតា និងមិនដែលខ្វះប្រភពទឹកឡើយ ដូច្នេះអាចចាត់ទុកថាទាំងនោះជាតំបន់សន្តិសុខស្បៀងរបស់ប្រទេសវៀតណាម។
លោកបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមបានបន្ថែមពូជស្រូវដ៏ឈ្ងុយឆ្ងាញ់ ព្រមជាមួយគុណភាពកាន់តែប្រសើរ ដូច្នេះអាចធានាបានទាំងស្រុងអំពីការប្រកួតប្រជែង។ តាមរយៈគុណសម្បត្តិខាងលើ លោកសាស្ត្រាចារ្យ Vo Tong Xuan បានសង្កត់ធ្ងន់ថា នេះជាឱកាសដ៏កម្រមួយក្នុងការលើកកម្ពស់អង្ករវៀតណាមទូទាំងពិភពលោក ដែលមិនអាចមើលរំលងបានឡើយ ៕
ប្រែសម្រួលដោយ៖ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


