ព័ត៌មានជាតិ
រាជរដ្ឋាភិបាលសម្រេចដាក់ ទួលព័ន្ធតាឡី បឹងស្នេហ៍ ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យដាក់ទួលព័ន្ធតាឡី បឹងស្នេហ៍ ដែលមានទំហំ៣,៥៥៧ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ ខេត្តព្រៃវែង ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង នេះបើតាមអនុក្រឹត្យ ដែលទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

មាត្រា១ នៃអនុក្រឹត្យនេះ បានបញ្ជាក់ថា ត្រូវបានបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ ដែលមានទំហំ ៣៥៥៧ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ ខេត្តព្រៃវែង ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១ និងនិយាមការ (Datum: WGS1984) ភ្ជាប់ក្នុងឧបសម្ព័ន្ធ២ នៃអនុក្រឹត្យនេះ។
មាត្រា២ បញ្ជាក់ថា ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង ទួលព័ន្ធតាឡី បឹងស្នេហ៍ មានគោលបំ ណង ធានាការថែរក្សា និងការ ការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាន និងវប្បធម៌, ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព, រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ, បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាផល ប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់, បង្កើន និងធានាការប្រើប្រាស់តំបន់ដីសើមប្រកបដោយភាព ឈ្លាសវៃ, លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំ ណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងតំបន់ប្រើ ប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍។

មានត្រា៣ បានបញ្ជាក់ថា ក្រសួងបរិស្ថាន មានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើន យ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រៃវែង សហគមន៍មូលដ្ឋានពាក់ព័ន្ធ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ស្រប តាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។

ទាក់ទងបញ្ហានេះ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្មីៗនេះថា បឹងស្នេហ៍ ដែលជាជម្រកសត្វ ស្លាបរាប់លានក្បាល ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ មានចម្ងាយប្រមាណ១៥ គីឡូម៉ែត្រពីទីរួមខេត្តនោះ គឺជាតំបន់ទេសចរណ៏ធម្មជាតិ ដ៏ទាក់ ទាញ ហើយអាជ្ញា ធរខេត្តកំពុងតែរៀបចំអភិវឌ្ឍន៏ទៅជាតំបន់ទេសចរណ៏របស់ខេត្ត។ លោកថា បឹងស្នេហ៍វាមិនមែនជាតំបន់ទេសចរណ៍នោះទេ ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋកំពុងតែចូលចិត្ត ហើយក៏បានទៅទស្សនាយ៉ាងច្រើនកុះករ។ នៅទីនោះមានសត្វគ្រប់ប្រភេទ ប្រហែលជាង២ លានក្បាល ហើយសត្វនេះសុទ្ធតែជាសត្វមាន ប្រយោជន៍ គឺវានាំគ្នាទៅស៊ីខ្យងនៅក្នុងស្រែ ដែលខ្យងនោះ ជាសត្វបំផ្លាញដំណាំស្រូវរបស់ប្រជាពលរដ្ឋ។ ដូច្នេះបឹងស្នេហ៍នេះ គឺជាចំណុចដ៏ពិសេសមួយ ដែលអាជ្ញាធរខេត្តកំពុងតែធ្វើការអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍។

សូមបញ្ជាក់ថា បឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានចម្ងាយប្រមាណ១៥ គីឡូម៉ែត្រ ពីទីរួមខេត្ត បច្ចុប្បន្នកំពុងស្ថិតក្នុងគម្រោងអភិរក្សរបស់អង្គការនារីអភិវឌ្ឍន៍ សេដ្ឋកិច្ច និងអនាម័យ ឬហៅថា អង្គការ Women និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត។ បឹងស្នេហ៍នេះ មានផ្ទៃដីព្រៃលិចទឹកប្រមាណ១០០ហិកតា ដែលអ្នកភូមិហៅថា ទួលព័ន្ធតាឡី។ បឹងស្នេហ៍ ជាតំបន់ដីសើម និងជាជម្រកប្រភេទសត្វស្លាបជាច្រើនប្រភេទ ពិសេសសត្វស្លាបមួយចំនួនជិតផុតពូជ ដែលកំពុងរងការគំរាមកំហែងនៅលើពិភព លោក ដូចជា ស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច ពិសេសចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់លានល្បាល។

លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិកាក្រសួងបរិស្ថាន ធ្លាប់បានបញ្ជាក់ថា រដ្ឋាភិបាល បានសម្រេចគាំទ្រគម្រោងបង្កើត និងអភិរក្ស តំបន់បឹងស្នេហ៍នេះផងដែរ ដែលមានទំហំប្រមាណ៤០០០ហិកតា ដើម្បីប្រើប្រាស់ច្រើនយ៉ាង ក្នុងនោះក៏ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន់ និងជិតខាង ហើយក៏ចូលរួមលើកកម្ពស់វិស័យទេសចរ ណ៍ធម្មជាតិប្រចាំខេត្តផងដែរ៕
អត្ថបទ ៖ កោះកែវ





-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា